អាណិតណាស់...នេះគឺជាមុខមាត់ពិតរបស់ក្មេងស្រី លីតុមួយតែឯង និងស្ថានភាពផ្ទះ ដ៏ទ្រុឌទ្រោម ធ្លុះធ្លាយ ពុកផុយ របស់ប្អូនស្រី ...
ស៊ីហៀង
-

មហាជនប្រាកដជាបានដឹងហើយថា មានករណីឆេះសាលារៀន មួយខ្នងនៅក្នុងភូមិឆ្នុកទ្រូ​ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង ហើយពេលនេះមានក្មេងៗជាច្រើនបានកំពុងតែបន្តការរៀនសូត្រ នៅក្នុងទីវត្តអារាម ព្រោះតែមិនមានសាលារៀន និងទីកន្លែងសមរម្យដែលអាចឲ្យប្អូនរៀនបានទៀតនោះទេក្រៅអំពីវត្តនោះ។


យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះ គឺសកម្មភាពរបស់ជញ្ជូនតុរបស់ប្អូនៗ ដែលមើលទៅគឺមានភាពស្វាហាប់​និងមាំមួនជាខ្លាំង។ ដោយឡែកមានក្មេងស្រីម្នាក់ គាត់ពិតជាអស្ចារ្យណាស់ ដែលគាត់ត្រឹមតែជាក្មេងស្រីម្នាក់សោះ តែគាត់បានលើកតុមួយតែម្នាក់ឯង ដើម្បីសំដៅទៅវត្ត ជាហេតុធ្វើឲ្យមហាជនចង់ស្គាល់មុខមាត់ពិតរបស់ប្អូននិងទីកន្លែងស្នាក់នៅរបស់ប្អូនជាខ្លាំង ។


នៅថ្ងៃនេះ នៅក្នុងគណនីហ្វេសបប៊ុកមួយដែលមានឈ្មោះថា វរលក្ខណ៍ វាសនា ជួយសង្គមដើម្បីកុមារក្រីក្រ​ បានបង្ហាញមុខមាត់ពិត និងផ្ទះរបស់ប្អូនស្រី ។ ស្ថានភាពជីវភាព របស់ប្អូនស្រី ពិតជាលំបាកខ្លាំងណាស់ ផ្ទះចាស់ ទ្រុឌទ្រោម បែកបាក់ ធ្លុះធ្លាយគ្រប់កន្លែង ធ្វើឲ្យមហាជនពិតជាខ្លោចចិត្តមែនទែន។


ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "?អ្នកទាំងអស់គ្នាពិតជាចង់ដឹង ចង់ឃើញមុខ កុមារណាដែលលីតុមួយតែឯង(នេះជាកុមារីដែលលីតុមួយតែឯងពិតជាមិនធម្មតាមែន)តើគួរឲ្យសរសើរទេ?ខ្ញុំក៏ខ្មាស់កុមារីនេះដែរ??"។ "?ពិតជាគួរឲ្យអាណិតណាស់ នេះជាផ្ទះរបស់កូនស្រីដែលលីតុមួយតែឯង សុំរកសប្បុរសជនជួយកូននេះផងទោះតិចក្តី ច្រើចក្តី?"។


ប្រភព៖ វរលក្ខណ៍ វាសនា ជួយសង្គមដើម្បីកុមារក្រីក្រ