ទៀតហើយ ! ស្រ្តី ម្នាក់ យកកាំបិត ធ្វើត្រី បាប់ក្មេងអាយុ ២ ឆ្នាំ ឡើងសុះសាច់ ...
ស៊ីហៀង
-

នៅក្នុងពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយដោយសារតែ ជនសង្ស័យម្នាក់មានសតិមិនគ្រប់ យកកាំបិនធ្វើត្រី កាប់មកលើក្មេងប្រុសម្នាក់ដែលមានអាយុទើបតែ២ ឆ្នាំយ៉ាងសុះសាច់ នៅកន្លែងកើតហេតុ ។ហេតុការនេះបានកើតឡើងនៅថ្ងៃទៅ ១៤ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង ១៣.៣០នាទីចំណុច ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះ០២នាក់១-ឈ្មោះ ហ៊ុយ សុចាន់ ភេទប្រុស អាយុ០២ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកឪពុកម្ដាយ មានទីលំនៅភូមិ-ឃុំកើតហេតុ ។  ២-ឈ្មោះខេន គា ភេទប្រុសអាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិ-ឃុំកើតហេតុ ។ជនសង្ស័យ០១ នាក់ (ឃាត់ខ្លួន) ឈ្មោះ ជួន សម័យ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែងមកស្នាក់នៅភូមិ-ឃុំកើតហេតុ (សតិមិនគ្រប់) ។

នៅមុនពេលកើតហេតុ៖ថ្ងៃ០៥ ខែមិថុនាឆ្នាំ២០១៩ឈ្មោះ រស់ សារឿន ភេទប្រុស អាយុ៣៩ឆ្នាំ បាននាំឈ្មោះ ជួន សម័យ ដែលជាស្រីកំណាន់ចិត្តរបស់ខ្លួនមករួមរស់នៅជាមួយគ្នា រហូតដល់ថ្ងៃ១៤ ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង០៩.០០

នាទីជនរងគ្រោះឈ្មោះខេន គា បានចេញទៅរកត្រី នៅបឹង ដែលស្ថិតនៅក្រោយភូមិកំពង់អុស រហូតដល់ម៉ោង១៣.៣០ នាទី ទើបបានត្រឡប់មកផ្ទះវិញយកត្រីដែលរកបាននោះឲ្យប្រពន្ធខ្លួន និងបងប្អូនធ្វើ ភ្លាមនោះជនសង្ស័យខាងលើឃើញដូច្នេះ បានយកកាំបិត មកជួយធ្វើត្រីដែរ ទន្ទឹមពេលនោះជនសង្ស័យបានយកកាំបិតដែលកាន់នឹងដៃនោះ កាប់ចិញ្ច្រាំត្រីខ្ទេច និង កាន់កាំបិតទៅ ជន្លរក្បាល បងប្អូនរបស់ជន រងគ្រោះ ឃើញដូច្នេះ ជនរងគ្រោះនិងបងប្អូន បាននាំគ្នាដើរចេញពីកន្លែងធ្វើត្រីដែលនៅក្រោមផ្ទះ តែភ្លាមនោះដែរស្រាប់តែជនសង្ស័យ បានយកកាំបិតនោះរត់សំដៅទៅកាប់លើកូនក្មេងតូចឈ្មោះហ៊ុយ សុចាន់ដែលកំពង់អង្គុយលេង ចំនួន៥កាំបិត ឃើញដូចនេះជនរងគ្រោះឈ្មោះខេន គា បានរត់ចូលទៅជួយក្មេងរងរបួស ស្រាប់តែជនសង្ស័យ បានយកកាំបិតនោះកាប់ទៅលើជនរងគ្រោះឈ្មោះខេន គា មួយកាំបិតចំស្មាបណ្តាលឲ្យ រងរបួស ហូរឈាម ហើយក៏បានបីក្មេងរងគ្រោះនោះរត់ចេញពីកន្លែងកើតហេតុតែម្តង ។ បន្ទាប់មកប្រជាពលរដ្ឋក៏បានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ ប្រគល់ជូនមកសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលកំពង់អុសតែម្តង ។

បច្ចប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់គ្លីនិច ប្រាក់ សំអន ដើម្បីព្យាបាលរបួស រីឯជនសង្យ័យឈ្មោះជួន សម័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ(ដោយធ្វើការសាកសួរពុំកើតឡើយ) និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី