ចូលរួមអភិរក្សសត្វកំម្រទាំងអស់គ្នា សាធុ សាធុ! ការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រ ជាលើកទី១០៥ របស់លោកឧកញ៉ាចិត្តធម៍ ទៀ វិចិត្រ.... (មានវីដេអូ)
-

ខេត្តព្រះសីហនុ-សត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀតត្រូវបានលោកឧកញ៉ាទៀ វិចិត្រនាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ នៅខាងមុខម៉ាហ្វីយ៉ារីសតឆ្នេរឋានសួគ៌កោះរ៉ុង កាលពីល្ងាចថ្ងៃ13.06.2019 ។ លោកឧកញ៉ាបញ្ជាក់ថា នេះជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រជាលើកទី105 (ពេលខ្លះក្នុងមួយលើកព្រលែងលើសពីមួយឬពីរក្បាល) ក្នុងនោះបើសរុបសត្វល្មិចឬអណ្តើកសមុទ្រដែលលោកឧកញ៉ាទៀ វិចិត្រនាំយកទៅព្រលែងកន្លងមកទាំងតូច ទាំងធំ មានច្រើនជាង200ក្បាលរួចមកហើយ។ 

ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕