ឪពុកម្តាយគួរប្រុងប្រយ័ត្ន...ចោរលួចរថយន្ត​លេីកនេះគួរទុកជាមេរៀន ឪពុកម្តាយគ្រប់រូប មិនត្រូវបញ្ឆេះម៉ាស៊ីនឡាន​ទុកកូនចោលក្នុងឡាន ព្រោះថាអាចនឹង...(មានវិដេអូ)
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ មានករណីចោរលួចរថយន្ត ដោយមានក្មេងស្រីចំនួនពីរនាក់បានជាប់នៅក្នុងរថយន្តសំណាងល្អណាស់ ដែលសមត្ថកិច្ចបានជួយទាន់ពេលវេលា។ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុច ផ្លូវ១៤៣​ កែង២៧៨ ស្ថិតក្នុងសង្កាត់អូរឡាំពិក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ វេលាម៉ោង ជាង០៨យប់ ថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៩។


បើយោងតាមគណនីហ្វេសប៊ុករបស់ លោកបង ម៉េង អ្នកសារព័ត៌មាន បានបង្ហោះសារថា "ចោរលួចរថយន្ត​លេីកនេះគួរទុកជាមេរៀនទីមួយ ដែលពញ្ញាក់ស្មារតីឪពុកម្តាយគ្រប់រូប មិនត្រូវបញ្ឆេះម៉ាស៊ីនឡាន​ទុកកូនចោលក្នុងរថយន្តបានទៀតទេ នេះសំណាងល្អហើយ បានសមត្ថកិច្ចលោកជួយបានទាន់ពេល"។


មានករណីជនសង្ស័យលួចរថយន្ត Highlander មួយគ្រឿង​ ចេញពីម្ដុំអាងទឹកអូរឡាំពិក​ខណៈដែលម្ចាស់រថយន្ត​ ឈប់បញ្ឆេះរថយន្តចោល​ និងទុកកូន២នាក់លេីរថយន្តផងដែរ​ រួចដេីរឆ្លងផ្លូវមកយកប្រពន្ធនៅកន្លែងគេលក់បុកល្ហុង ​មុខ Brown Cafe មួយសន្ទុះក្រោយមក​ ស្រាប់តែជនសង្ស័យ​ឡេីងរថយន្តបេីកចេញទៅតែម្ដង​ ។


គឺរថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខភ្នំពេញ​ 2S-4126 ពណ៍ទឹកប្រាក់​ ជាមួយគ្នានេះដែរ​ កម្លាំងប្រចាំបញ្ជា​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ប្រកាសឲ្យកម្លាំងអធិការខណ្ឌទាំង១២ ចេញឃ្លាំមេីលតាមគោលដៅទាំងអស់​ នៅវេលាម៉ោង​ជាង០៨យប់ ថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៩នេះ ចេញពីម្ដុំកន្លែងលក់បុកល្ហុង ​មុខ Brown Cafe នៅចំណុចផ្លូវ១៤៣​ កែង២៧៨ ស្ថិតក្នុងសង្កាត់អូរឡាំពិក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។


បន្ទាប់ពីទទួលបាន​ដំណឹងភ្លាម​លោក ម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យ​ បានបញ្ជាឲ្យកម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ រួមទាំងកម្លាំងប៉ុស្តិ៍ទាំង៧ ចេញល្បាត​ និងរងចាំឃ្លាំមេីលតាមគោលដៅនៅជាប់ព្រំប្រទល់ភ្លាម ។ ​លុះក្រោយមកកម្លាំងនគរបាលខណ្ឌមានជ័យបានប្រទះឃេីញនៅតាមបណ្ដោយផ្លូវ២៧១ ទេីបកម្លាំងកងអន្តរាគមន៍ប្រដេញតាមរហូតដល់ផ្លូវ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ទល់មុខ​អតីតក្លឹប​កម្សាន្ត Cool ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ខណៈដែលចរាចរណ៍មានការកកស្ទះនិង​មមាញឹក​ទៀតនោះ ទេីបធ្វេីឲ្យជនសង្ស័យសម្រេចចិត្តប្លុងរថយន្តចោល រួចបេីកទ្វាររត់គេចខ្លួនបាត់ ទេីបកម្លាំងនគរបាលខណ្ឌមានជ័យ បានយកចិត្តទុកដាក់​មេីលរក្សាការពារក្មេងឲ្យមានសុវត្ថិភាពសិន​ និងបោះដៃតាមវិទ្យុទាក់ទងប្រគល់អោយកម្លាំងនគរបាលខណ្ឌចំការមន ចុះមកទទួលយកទៅអធិការនគរបាលខណ្ឌចំការមន ដែលជាម្ចាស់ករណីវិញ រួមតាំងក្មេងស្រីទាំងពីរនាក់​ក៏មានសុវត្ថិភាពផងដែរ ដើម្បីធ្វើការសាកសួរបន្ត។


មានវិដេអូ៖



ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន