អស់នឹងសេចក្ដីថ្លែង ចោរសម័យ Story ! លួចទូរស័ព្ទដៃប៉ាខ្ញុំហើយ នៅផុស Add Story ឌឺដាក់ទៀត.... (មានវីដេអូ)
-

ហ្វេសបុកៈ កាលពីប៉ុន្មានម៉ោងមុននេះ មានគណនេយ្យហ្វេសបុករបស់បុរសម្នាក់ មានឈ្មោះ Thy Mengly បានបង្ហោះសារខ្លីមួយ លើបណ្ដាញសង្គម ករណីបាត់ទូរស័ព្ទ ដោយត្រូវចោរលួចនៅមុខផ្ទះ តែអ្វីដែលហួសចិត្តសំរាប់គាត់ គឺថាបន្ទាប់ពីលួចបានហើយ ចោរនោះបានចូលគណនេយ្យហ្វេសបុក ដែលមានក្នុងទូរស័ព្ទ ហើយបង្ហោះរូបខ្លួនឯងក្នុង Story ទៀត នេះមិនត្រឹមលួចទេ នៅផុសរូបឌឺដាក់ម្ចាស់ទូរស័ព្ទទៀត។ 

ក្នុងនោះម្ចាស់ទូរស័ព្ទបានសរសេរថា "ចោរលួចទូរស័ព្ទប៉ាខ្ញុំព្រឹកមិញ ហើយវាយក facebook ប៉ាខ្ញុំដាក់ Add Story ទៀត ចោរនេះបែកសាហាវ ជួយ Share ផងបងប្អូន កំពូលចោរម៉ង់"។