ប៉ាពិតជាបារម្ភខ្លាំងណាស់...បងប្រុសម្នាក់ បានបាត់កូនប្រុស អាយុ៣ឆ្នាំ ប្រសិបបើបងប្អូនបានឃើញ សូមទាក់ទងមកលេខ...
ស៊ីហៀង
-

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ បើយោងតាមគណនីហ្វេសប៊ុក ABC FB បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសូមឲ្យបងប្អូន មេត្តាជួយស៊ែរនិងផ្តល់ដំណឹងមួយនេះផង។


នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "ពីបង​ Ph Eak Tra ប្រកាសរកកូនប្រុស​​ ឈ្មោះ​សុភាព​ អាយុ​ 3ឆ្នាំ​ ដែលមានភិនភាគដូចរូបខាងក្រោម​ ដែលបានបាត់ចេញពីខេត្តបាត់ដំបង​ បេីបងបានប្រទះឃេីញសូមទាក់ទងមក ABC​ 010/012/070/060 23 1010"។


ទន្ទឹមនឹងនេះសូមបងប្អូនមេត្តាជួយចែករំលែក ដំណឹងមួយនេះផង ដើម្បីឲ្យបងប្រុសគាត់បានរកឃើញកូនផង​ ព្រោះអ្នកផ្ទះពិតជាព្រួយបារម្ភខ្លាំងណាស់។



ប្រភព៖ABC FB