ពិតជាគួរឲ្យស្ងប់ស្ងែងចំពោះសមត្ថកិច្ចយើង... ដៃកាន់កាំភ្លេីងក៏ចេះ​ ដៃបីលួងក្មេងក៏ចេះ​ តែមេីលទៅគាត់ធ្វេីដោយបេះដូងមែនទែន​...
ស៊ីហៀង
-

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ មានករណី ចោរលួចរថយន្ត ហើយក៏មានបងប្អូនជាច្រើន សាទរចំពោះសមត្ថកិច្ចបានជួយដល់ក្មេងស្រីទាំងពីរ ឲ្យមានសុវត្ថិភាព​ ។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Aplus Cooc បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ថា "គ្រាន់មានអារម្មណ៏ល្អនិងស្ងប់ស្ងែងជាមួយសមត្ថកិច្ចយេីង​ ពេលឃេីញរូបនេះ​ ដៃកាន់កាំភ្លេីងក៏ចេះ​ ដៃបីលួងក្មេងក៏ចេះ​ តែមេីលទៅគាត់ធ្វេីដោយបេះដូងមែនទែន​ ក្រាបអរគុណសំរាប់ការធ្វេីការសង្គ្រោះក្មេងយប់មិញនេះ​ដោយសុវត្តិភាពទាំង2នាក់​។


ហេីយសូមផ្ញេីសារទៅកាន់គ្រប់គ្នា​ កុំប្រហែសទុកឡានទាំងបញ្ឆេះចោលទៀត​ នៅអាមេរិកមានច្រេីនករណីណាស់​ រឿងចឹង​ ចតឡានចូលម៉ាត​ ចោររឺពួកញៀនថ្នាំឡេីងបេីកទាំងកូននៅក្នុងឡាន..។


ឪពុកម្តាយ​សុំកម្រងផ្កាមួយភួងបំពាក់ជូនសមត្ថកិច្ចយេីង​ ជាការលេីកទឹកចិត្ត.."។


 ប្រភព៖ Aplus Cooc