សូមសរសើដោយស្មោះ...ប្អូនប្រុសម្នាក់ កំពុងដើររកអ្នកគ្រូ លោកគ្រូបង្រៀន នៅ បឋមសិក្សា ចតុមុខ​ ក្រោយពី ខ្លួនគេបានបញ្ចប់វិទ្យាល័យ...
ស៊ីហៀង
-

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅលើគណនីហ្វេសប៊ុករបស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបង្ហោះសារ នៅលើបណ្តាញសង្គមថា "ក្មេងម្នាក់នេះ កំពុង ដើររក អ្នកគ្រូ លោកគ្រូបង្រៀន នៅ បឋមសិក្សា ចតុមុខ របស់គេ ក្រោយពី ខ្លួនគេបានបញ្ចប់ វិទ្យាល័យ ប៉ុន្មានឆ្នាំមុននេះ។


ខ្លួនគេថាទើបរកឃើញ អ្នកគ្រូ តែ បួននាក់ទេ គឺ អ្នកគ្រូ បង្រៀន គេ ថ្នាក់ ទី ១. ២. ៣. ៤ ចំណែក អ្នកគ្រូៗ បង្រៀនថ្នាកទី ៥ និង ទី ៦ មិនទាន់រកឃើញ។


គឺ អ្នកគ្រូ និរតី និង អ្នក គ្រូ ផាមី ។ សូមអ្នកគ្រូ ទាំងពីរ បើបាន ដឹង ដំណឺងនេះ សូមផ្ញើរលេខ ហ្វូន ឬ ដំណឹងមកតាមផេក នេះផងបាទ (កូនសិស្សម្នាក់នេះស្វែងរក ព្រោះរូបគេ មានកំណើតចេញ ពីអ្នកគ្រូៗដែលបានបង្រៀនរូបគេ ក្នុងសាលាចតុមុខនេះ កាលរូបគេនៅជាកុមារភាព) ។សូមអរគុណច្រើន។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលរួមត្រេកអរ ចំពោះកូនសិស្សដែលមានទឹកចិត្ត ចង់សងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលមានគុណចំណាច់ តាំងពីរៀនថ្នាក់បឋមសិក្សានិងផ្តល់ចំណេះដឹងជាគោលពីតូច។ ភ្លាមនោះក៏មានបងប្រុសម្នាក់ បានបង្ហោះសារថា " ក្នុងនាមខ្ញុំជាគ្រូម្នាក់សូមសរសើដោយស្មោៈចំពោៈសន្តាចិត្តរបស់ក្មួយ គ្រូបង្រៀនគ្មានចង់បានអ្វីពីការដឹងគុណតែប៉ុណ្ណោៈ ??❤️❤️"៕


ប្រភព៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ