សំណាងមិនបង្កគ្រោះថា្នក់ដល់មនុស្ស ព្រោះផ្លូវនិងតូចផង! រថយន្តដឹកឈើលើសទំងន់ រេចង្កូតបុកបង្គោលភ្លើងស្តុបរាបដល់ដី បង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅផ្លូវវេងស្រេង
-

ភ្នំពេញ: ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវវេងស្រេង កែងស្តុប៣០ម៉ែត្រ សំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួន អ្នកបើកបរភ្លាមៗ រួចវាស់វែង ធ្វើកំណត់ហេតុ បញ្ជូនរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕