ឆ្កួតបាត់! ទាស់សម្ដីជាមួយសង្សារនៅលើស្ពាន លោតពីលើម៉ូតូ រត់មកលោតលើស្ពានស្ទឹងមានជ័យ តែមិនស្លាប់ របួសធ្ងន់
-

ភ្នំពេញៈ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ ២៧១ នៅសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយនារីម្នាក់ បានធ្វើអត្ដឃាតខ្លួន ដោយលោតលើស្ពានតែមិនស្លាប់ បង្កការណ៍ភ្ញាក់ផ្អើល។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញប្រុសស្រីពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក pcx ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរពីលើស្ពានអាកាសស្ទឹងមានជ័យ ដោយពួកគេទាំងពីរស្រែកបានឈ្លោះគ្នា នៅលើម៉ូតូពេលកំពុងបើកបរ មួយសន្ទុះមក ស្រាប់តែនារីដែលអង្គុយពីក្រោយ ក៏លោតចុះពីម៉ូតូទម្លាក់ខ្លួនចុះពីលើស្ពាន បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ហើតបានទាក់ទងទៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យភ្លាមៗផងដែរ ៕