មិនដឹងថាគាត់និងស្លន់ ប្រញាប់ទៅណាទេ! មូលហេតុដែលបង្កគ្រោះថ្នាក់ និងនាំរឿងក្ដៅក្រហាយឲ្យអ្នកដទៃ ផ្ដើមឡើងពីបុគ្គលមួយចំនួននេះឯង.... (មានវីដេអូ)
-

ហ្វេសបុកៈ កាលពីម្សិលមិញនេះ ថ្ងៃទី១៥ ខែមិថុនា មានគណនីហ្វេសបុករបស់បងប្រុសម្នាក់ មានឈ្មោះ ជ្រ សុភារ៉ា បានបង្ហោះវីដេអូខ្លីមួយ ទាក់ទិនទៅបុរសម្នាក់ មិនដឹងថាប្រញាប់ទៅណា ឬក៏មានរឿងអ្វីនោះទេ ខណៈភ្លើងស្ដុបក្រហម តំរូវឲ្យឡានម៉ូតូឈប់ ផ្ដល់សិទ្ធឲ្យទៅអ្នកដទៃ ធ្វើដំណើរម្ដង។ ស្រាប់តែមានម៉ូតូអាគុបមួយគ្រឿង មិនថាស្លន់ទៅណាទេ បើកយ៉ាងលឿនចូលភ្លើងក្រហម ជ្រែកមុខអ្នកដទៃ ធ្វើរូបគាត់នៅក្នុងឡានស្រែកឡើងចង់ភ្លាត់សម្លេង។ 

ទាំងអស់នេះ សុទ្ធតែជាមូលហេតុ ដែលបង្កគ្រោះថ្នាក់ដល់ខ្លូនឯង និងអ្នកដទៃ តាំងគេចាប់វ៉ៃទាត់ធាក់ ថាមហាជននិងខុស តែបើចរិតអ្នកបើកបរមួយចំនួន ចេញមកអត់ការគិតចឹងៗនិង ៕