បែកអូនមួយឆ្នាំ មកវិញមុខដដែរ! នារីរូបស្រស់ កំពុងកក្រើកបណ្ដាញសង្គម ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ជាប់ទោស២ឆ្នាំជាប់គ្នា
-

ខេត្តរតនគិរីៈ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ សម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទាំង៣នាក់រួមមានទី១៖ ឈ្មោះ ឆុន លឹមហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២៖ ឈ្មោះ គឹម ស្រៀង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ។ និងទី៣៖ ឈ្មោះ យិន ស្រីនិច ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ វត្ថុតាងដកហូតទាំងអស់ម្ស៉ៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន៤កញ្ចប់ មានទម្ងន់៤៨,២៨ក្រាម (ទាំងសំបកថង់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣, ទូរស័ព្ទ១គ្រឿង, ម៉ូតូ២គ្រឿង, លុយខ្មែរ២០ម៉ឺនរៀល, ថង់ច្រកថ្នាំញៀនមួយចំនួនធំ និងសម្ភារសេពគ្រឿងញៀនមួយចំនួន។

ដោយឡែកអ្វីដែលមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ចាប់អារម្មណ៍នោះគឺថា ជនសង្ស័យភេទស្រី ដែលមានឈ្មោះថា យិន ស្រីនិច កាលពីឆ្នាំកន្លងទៅ ក៏ត្រូវធ្លាប់បាននគរបាលឃាត់ខ្លួនម្តងមកហើយ ទាក់ទងនឹងរឿងគ្រឿងញៀននេះ នៅ​ខេត្តរតនគិរី ដោយកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានបង្រ្កាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុច​បន្ទប់ខារ៉ាអូខេរ៉ូម ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ស្រី០២នាក់ ក្នុងនោះក៏មានឈ្មោះជនសង្ស័យខាងលើផងដែរ យិន ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំ ។ ប៉ុន្តែរយៈពេលមិនទាន់មួយឆ្នាំផង ស្រាប់តែលេចមុខចាប់ខ្លួនសាជាថ្មី ពីបទប្រើប្រាស់ និងជួញដូរគ្រឿងញៀនដដែល ៕