សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញរៀបចំពិធីសូត្រមន្តរាប់បាត្រ ប្រគេនព្រះសង្ឃ​ ៨៤អង្គ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សា គម្រប់​៨៣​ យាងចូល៨៤ព្រះវស្សា ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ​ ១៤កេីត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា ព្រមទាំងសប្បុរសជន យុវជនកាកបាទក្រហមកម្ពុជា​ជាច្រើននាក់ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រ ប្រគេនព្រះសង្ឃ​ ៨៤អង្គ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សា គម្រប់​ ៨៣​ យាងចូល ៨៤ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់​ សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យ​កែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេស សូមទេព្តារក្សាព្រះមហាស្វេត្រឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយ និងសូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរព​សក្ការៈ​​ដ៏​ខ្ពង់ខ្ពស់​បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជ​សុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុជាងរយព្រះវ​ស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់​ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាបំផុតនេះដែរ ខ្ញុំបាទមានកិត្តិយសសូមគោរពថ្លែងអំណរគុណដោយសេចក្តីកត្តញ្ញូប្រកដោយភក្តីភាពបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឥស្សរជនថ្នាក់ដឹកនាំកាកបាទក្រហមជាច្រេីនទៀត ព្រមទាំងឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពញ ដែលតែងតែបានផ្តល់ឱកាស ជម្រុញលេីកទឹកចិត្តដល់យេីងខ្ញុំជាមន្ត្រីក្រោមឱវាទបានចូលរួមធ្វេីសេចក្តីសម្រេចចិត្តក្នុងបុព្វហេតុបម្រេីការងារមនុស្សធម៌ដ៏មានតម្លៃបំផុតចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានវត្តមានដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕