ជួយស៊ែរបន្ដផង មិនខាតថ្មទេ! សូមសប្បុរសជន មេត្តាជួយគាត់ផង! លោកយាយរស់នៅម្នាក់ឯង គ្មានកូនគ្មានចៅនិងគេទេ ឥឡូវពិការដើរលែងរួចទៀត មកសំរាននៅលើដីម្នាក់ឯង សង្វែកណាស់... (មានវីដេអូ)
-

ហ្វេសបុកៈ កាលពីប៉ុន្មានថ្ងៃមុននេះ មានគណនីហ្វេសបុក របស់បងប្រុសម្នាក់ មានឈ្មោះ ហែម វឌ្ឍនា បានបង្ហោះវីដេអូខ្លីមួយ ឃើញហើយពិតជាខ្លោចចិត្តខ្លាំងណាស់ ដោយលោកយាយម្នាក់ មានឈ្មោះថា លោកយាយប៊ុយ គ្មានកូនចៅនៅជាមួយទេ រស់នៅម្នាក់ឯង ក្នុងភូមិចុងព្រែក ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។ កំសត់ណាស់ ដើរទៅណាមិនរួចទេ ដេកតែលើផ្ទះ បានអ្នកជិតខាងយកបាយម្ហូបខ្លះមកជូន។ 

ថ្ងៃនិងមិនដឹងកើតរឿងអ្វី ស្រាប់តែឃើញលោកយាយ មកសំរាននៅក្រោមផ្ទះទៅវិញ សូមបងប្អូនសប្បុរធម៍ក្នុងបណ្ដាញសង្គម មេត្តាជួយលោកយាយផង សង្វែកណាស់រស់នៅម្នាក់ឯង សុីអត់សុីឃ្លាន ធ្លាក់ខ្យល់ព្រឺរងាតែម្នាក់ឯង ក្នុងខ្ទមដ៏តូចមួយនេះ ៕