បើស្រឡាញ់ ជួយស៊ែរមួយ ! ពេលនេះសាលក្រមបានប្រកាស ផ្តន្ទាទោសលោក ផែង វណ្ណះ ឲ្យជាប់ពន្ធពន្ធនាគារត្រឹម រយៈពេល....(មានវីដេអូ)
ស៊ីហៀង
-

(ភ្នំពេញ)៖ លោក ផែង វណ្ណះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក នៅព្រឹកថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០១៩នេះ ដោយនៅក្នុងនោះដែរសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគារ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿង=២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន៦លានរៀល។ 

តាមការប្រកាសសាលក្រមជនជាប់ចោទ ផែង វណ្ណៈ នឹងត្រូវដោះលែងឲ្យនៅក្រៅឃុំថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ដោយនៅក្នុងសវនាការសាធារណៈនេះជនជាប់ចោទ ផែង វណ្ណៈ បានប្រកាសថា ខ្លួនពិតមានកំហុសក្នុងការជេរប្រមាថអង្គភាពព័ត៌មាន Fresh News និងត្រៀមធ្វើលិខិតសុំទោសមកកាន់អង្គភាពព័ត៌មាន Fresh News។