លោក អ៊ុន សុធា ជូនដំណើរអ្នកមានគុណជាលើកចុងក្រោយ ហើយម៉ែនៅនឹងឋិតនៅក្នុងបេះដូងកូនជានិច្ច គ្មានថ្ងៃបំភ្លេចម៉ែបាន​ កូន...
ស៊ីហៀង
-

តារាសម្តែងលោក អ៊ុន សុធា បានបង្ហោះសារយ៉ាងក្រៀមក្រំ ក្រោយពីអ្នកម្តាយជាទីស្រលាញ់ បានលាចាកលោកទៅ​ នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ ។ 


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "ពេលនេះម្តាយខ្ញុំ​ គាត់បានផុតទុក្ខហេីយ​ សូមអោយម៉ែទៅកាន់ឋានដែលសុខ​ នឹងកេីតជាតិណាៗសូមកុំអោយម៉ែមានជំងឺកាចសាហាវមកបៀតបៀនដូចជាតិនេះទៀត​ ហេីយសូមម៉ែអោយពរជ័យដល់បងប្អូនកូនចៅទាំងអស់​ ទទួលបានសេចក្តីសុខសេចក្តីចំរេីន​ ឈ្នះអស់មាទាំងឡាយ​ ???។


​ បេីមានជាតិក្រោយពិត​ សូមម៉ែមកកេីតជាកូនរបស់ខ្ញុំម្តង​ កូននឹងមេីលថែតបស្នងសងគុណម៉ែវិញ​ ? ម៉ែគឺនៅតែឋិតក្នុងបេះដូងកូនជានិច្ច​ គ្មានថ្ងៃបំភ្លេចម៉ែបាន​ ស្រលាញ់​ម៉ែណាស់​ ❤️️។


ជាចុងក្រោយ​សូមអរគុណ​ដល់អ្នកទាំងអស់គ្នាដែលបានចូលរួមរំលែកទុក្ខ​ ក្នុង​ការ​បាត់បង់ម្តាយខ្ញុំ​ ។ សូមជូនពរអ្នកទាំងអស់គ្នា​ ទទួលបាននូវពរទាំង៤ប្រការ​ កុំបីឃ្លានឃ្លៀតឡេីយ​ ???"។


ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ដ៏ធំធេងមួយនេះផងដែរ៕


ប្រភព៖ Sethea Un