រងចាំយូរហើយ ! បញ្ជីឈ្មោះមេធាវីស្ម័គ្រចិត្ត ដើម្បីជួយពលរដ្ឋក្រីក្រ នៅទាំង២៥ខេត្ត-ក្រុង
ស៊ីហៀង
-

នៅកាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុករបស់ លោកជំទាវ ហ៊ុន សុីណាត បានប្រកាសពីលេខទូរសព្ទមេធាវីស្ម័គ្រចិត្តជួយរឿងក្តីដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយសារត ការគៀបសង្កត់​ និងរំលោភសិទ្ធ រំលោភដីធ្លីជាដើម ដោយនៅក្នុងនោះដែរលោកជំទាវ បានធ្វើការលើកងឡើងថា ”ពេលនេះកាន់តែងាយស្រួលទៀតហើយពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលអត់ថវិកាក្នុងការឡើងតុលាការរកមេធាវីនោះ ?នេះជាក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោបានបង្ហាញបញ្ជីឈ្មោះ, លេខទូរស័ព្ទផ្លូវការ និងលេខទូរស័ព្ទក្រុមការងារទទួលបន្ទុក ទូរស័ព្ទ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើការទំនាក់ទំនង នៅក្នុងករណីចាំបាច់ត្រូវការជំនួយណាមួយលើបញ្ហាផ្លូវច្បាប់។

?បញ្ជីឈ្មោះនិងលេខទូរស័ព្ទផ្លូវការរបស់ក្រុមមេធាវីស្ម័គ្រចិត្ត របស់សម្ដេចតេជោ ត្រូវបានបង្ហាញជាសាធារណ:ពីព្រោះកន្លងទៅមានជនខិលខូចមួយចំនួន ក្លែងបន្លំថាខ្លួនជាមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដូច្នេះបើសិនជួបករណីសង្ស័យ សូមប្រជាពលរដ្ឋផ្ទៀងផ្ទាត់លេខទូរស័ព្ទក្នុងបញ្ជីនេះ។

?សូមជម្រាបថាខាងក្រោមនេះជាបញ្ជីឈ្មោះផ្លូវការនិងលេខទូរស័ព្ទរបស់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ?សូមបងប្អូនកូនក្មួយដែលចង់បានមេធាវីរួសរាន់ទាក់ទងតាមលេខដែលមាននេះភ្លាម???