កាត់ព្រឹកម៉ង... លោក K01 ព្រលះអ្នកតេមកឆបោកប្រាក់ពីលោក ដាច់ចំៗថា...(មានវិដេអូ)
ស៊ីហៀង
-

បច្ចុប្បន្នករណីឆបោកតាមប្រព័ន្ធ ទូរស័ព្ទ មាកើតឡើងជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃនេះ លោក K01 ក៏បានបង្ហោះវិដេអូ អមជាមួយសារសំលេង របស់ជនឆបោកម្នាក់ និងមានឈ្មោះគណនីហ្វេសប៊ុកថា ​kass Johnson ដូចនេះសូមបងប្អូនខ្មែរមានការប្រុងប្រយ័ត្ន។


នៅក្នុងគណនីហ្វេសប៊ុករបស់លោក K01 បានរៀបរាប់ថា​ "ថ្ងៃនេះK01 មានសំណាង បានជួបអ្នកបោកផ្ទាល់ ហើយក៍បានប្រើសម្តីមនុស្សពាលទៅកាន់ អ្នកឆបោកតាមទូរស័ព្ទម៉ាចាស់ដៃ បងប្អូនអើយអោយK01សូមទោសផង ព្រោះខឹងពេក សូមមនុស្សប្រុសកុំចេះជេរតាមខ្ញុំអី នេះជាលើកទីមួយហើយដែលK01ប្រើភាសារបែបនេះ"។


ទន្ទឹមនឹងនេះ ក៏មានបងប្អូនបានចូលមកខមិន និងធ្វើការចែករំលែកជាច្រើន លើបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងសូមឲ្យបងប្អូនយើងមានការប្រុងប្រយ័ត្នផងដែរ៕


មានវិដេអូ៖



ប្រភព៖ Sola Khang