លោក គ្រូម្នាក់ ត្រូវបានគេព្រួតវាយ យកជើងជាន់ក្បាល តែគ្មានអ្នកណាជួយ ដោយសារតែព្យាយាមការពារសម្បត្តិសាលា...
ស៊ីហៀង
-

យោងទៅតាមគណីហ្វេសប៊ុកដែលមានឈ្មោះថ " គ្រូស្រៀង មហាព្រហ្ម " បានឡើកឡើងនៅលើបណ្តាញសង្គមថា "

នេះឬតម្លៃគ្រូបង្រៀន!សូមបងប្អូនជួយshareម្នាក់មួយមក នេះហើយលទ្ធផលទទួលបានពីការអភិវឌ្ឍសាលាបឋមសិក្សាមហាព្រហ្មកន្លងមក។ត្រូវអ្នកលក់ដូរតាមរោងល្ខោនព្រួតវាយ ប្រជាពលរដ្ឋបានត្រឹមបញ្ជោះថែម ។(វៃវាឲ្យងាប់ទៅ)នេះជាសម្ដីមេភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត គ្មានសមត្ថកិច្ចឬអាជ្ញាធរណាជួយដោះស្រាយទេ សូម្បីតែអធិការស្រុកឈូក ។

ជនល្មើសជាច្រើនបានរួចខ្ញួន ឯខ្ញុំក្លាយជនមានកំហុសនិងដេកពេទ្យយ៉ាងកម្សត់។តើខ្ញុំខុសអី គ្រាន់តែការពារទ្រព្យសម្បត្តិសាលា ហេតុអីក៏ពួកគេមិនយល់បែរជាមកប្រមាថខ្ញុំដូចសត្វធាតុ ខ្ញុំឈឺចាប់ណាស់!គេវាយនាយកសាលាម្នាក់ទាំងហ្វូង យកជើងជាន់ក្បាលផង យកខ្សែមកចងស្លាបសេកផង គ្មានអ្នកជួយសោះ ចុងក្រោយបានពូធី គាត់ដូរចិត្តមកជួយខ្ញុំក្នុងហ្វូងមនុស្សវិញ កុំអីប្រហែលស្លាប់ព្រោះមានទាំងកាំបិត និងដែកបំពង់ទីបផង ពិតជាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ។