តើអ្នកណាខ្លះដែលអត់ប៉ាដូចខ្ញុំ ? កញ្ញា សូដា នីតា ថា មួយជីវិតនេះ អ្វីដែលខ្ញុំខូចចិត្ត និងតូចចិតបំផុតនោះ គឺ....
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែង​ បង្ហាញម៉ូត​ និងចម្រៀង កញ្ញា សូដា នីតា បានបង្ហោះសារទាំងទឹកមុខក្រៀមក្រំ លាយជាមួយនឹងទឹកភ្នែក ព្រោះតែនឹកមនុស្សម្នាក់ដែលនៅសែនឆ្ងាយ ហើយក៏គ្មានថ្ងៃបានជួបមុខលោកទៀត នោះគឺលោកប៉ាជាទីស្រលាញ់របស់កញ្ញា ។


ការបែកទៅគឺមានរយៈពេល២៥ឆ្នាំ ក៏ពិតមែន តែកូនស្រីម្នាក់នេះ នៅតែនឹកលោកជារៀងរាល់ថ្ងៃ មិនមានថ្ងៃណាដែលកូនស្រីម្នាក់ មិននឹកលោកនោះទេ ។ ហើយអ្វីដែលកូនស្តាយបំផុត និងអាណិតលោកបំផុតនោះ គឺកូនស្រីស្រីម្នាក់ មិនទាន់បានសងគុណ មើលថែ តបស្នងនូវអ្វីដែលលោកបានធ្វើដើម្បីកូននៅឡើយទេ។


តារាសម្តែងរួបនេះ បានបង្ហើបសារថា "តើអ្នកណាខ្លះដែលអត់ប៉ាដូចខ្ញុំ ? ហើយតើអ្នកណាខ្លះដែរនឹកប៉ាបំផុតក្នុងថ្ងៃនេះ ????

ជីវិតកើតមកខ្វះកក់ក្តៅពីលោកឪពុក ២៥ឆ្នាំហើយដែលប៉ាទៅចោលកូន ប៉ាទៅចោលកូនដោយកូនមិនទាន់ដឹងអ្វីដែលហៅថា (សោកស្តាយ ) ដែលបាត់លោកមានគុណ

រាល់ឆ្នាំពេលវិទាគុណឳពុកខ្ញុំគិតលួចតូចចិត្ត ព្រោះមើលឃើញគេផុស Facebook ?គេមានប៉ាគេនៅក្បែរគេ? គេសើចរីករាយ

រីឯរូបខ្ញុំបានត្រឹមតែមើលៗហើយក៏នឹកប៉ាខ្ញុំ ដែលប៉ាទៅចោលកូនទាំងកូនមិនទាន់រកលុយទិញគុយទាវរឺកាហ្វេរជូនសូម្បី១កែវរឺ១ចាន

១ជីវិតរបសខ្ញុំអ្វីដែលខ្ញុំខូចចិត្ត នឹងតូចចិត្តបំផុតនោះគឺ ខ្ញុំមិនបានសងគុណប៉ា

មិនបានមើលថែរប៉ា ខ្ញុំនៅចាំបានថាប៉ាស្រលាញ់កូនជាងគេ នំ១ម៉ាត់ក៏ទុកអោយកូនដែរ

ខ្ញុំនៅចាំបានថា ប៉ាកំសត់ណាស់ប៉ាធ្វើការតសូ៍ទាំងឈឺទាំងជា រហូតប៉ាដួលស្លាប់គ្មានអ្នកណាទាន់ដង្ហើមប៉ាម្នាក់នោះទេ ??‍♀️?????‍♀️

កូនសោកស្តាយណាស់ប៉ា ជាតិកូនមិនបានសងគុណ

?កូនប៉ាតែនឹកប៉ារហូតមក ?កូនបានតែសុំអោយប៉ាមកជួបកូនក្នុងយល់សប្តិ៍ ? កូនបានតែធ្វើបុណ្យជូនប៉ា ??????បើមានជាតិក្រោយកូនកើតជាកូនទៀត ??????

???កូនចង់និយាយថា រីករាយថ្ងៃទិវាលោកឪពុក???

???ស្រលាញ់ប៉ា ? ?កូននឹកប៉ា ???កូនចង់ឱបលោកប៉ាណាស់???"។


ប្រភព៖ So Danita