រំភើបចិត្ត...ជនបរទេសមួយក្រុម កំពុងតែអង្គុយរៀនភាសាខ្មែរ និងអានអក្សរខ្មែរបានយ៉ាងច្បាស់ៗ ហើយសំលេងឡើងពិរោះ...(មានវិដេអូ)
ស៊ីហៀង
-

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Uriah Lyford បានបង្ហោះវិដេអូ ពីសកម្មភាពរបស់ ជនបរទេសកំពុងតែរៀននិយាយភាសាខ្មែរ និងការបញ្ចេញសូរសៀងបានយ៉ាងពិរោះរណ្តំ។


ម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះថា Uriah Lyford បានរៀបរាប់ថា " នៅក្នុងវិដេអូរបស់លោក បានបង្ហាញពីសកម្មភាពរបស់ជនបរទេស កំពុងតែជួយធ្វើតុ ដើម្បីអង្គុយរៀន។ ជនបរទេសម្នាក់ បាននិយាយ សួរស្តី បានយ៉ាងច្បាស់"។


លោក Uriah Lyford បានប្រាប់ថា "ខ្ញុំឈ្មោះ យ៉ូ រ៉ាយ ជាអ្នកដឹកនាំ នៅសាលា UofN ប្រចាំក្រុងប៉ោយប៉ែត មានភារកិច្ចជាប់ខ្លួនគឺការងារផ្នែកសាសនា និងជួយអភិវឌ្ឍន៍ វិស័យអប់រំ តាមសហគមន៍ ក្នុងក្រុងប៉ោយប៉ែត សូមអំពាវនាវដល់បណ្ដាភ្នាក់ងារសារព័ត៌មានទាំងឡាយ មេត្តាកុំយកសារឫរូបថតរបស់ខ្ញុំទៅតុបតែងបន្ថែមពាក្យពេចន៍ ឬកាត់តឃ្លោងឃ្លានាំបណ្ដាលឲ្យមានការយល់ច្រឡំបន្តគ្នាកាន់តែវែងឆ្ងាយ ជាពិសេសការសន្ទនារបស់ខ្ញុំ គឺមានលក្ខណៈសុចរិតទៀងត្រង់ មិនឃ្លេងឃ្លោងបង្កប់ន័យនយោបាយអ្វីបន្តិចណាឡើយ។ សូមអរគុណហើយសូមព្រះប្រទានពរដល់បងប្អូនទាំងអស់គ្នា ❤️?????"។


មានវិដេអូ៖




ប្រភព៖ Uriah Lyford