បងធំ ស្រី ៣ នាក់ ព្រួតគ្នាវាយ ស្រ្តីអនាម័យម្នាក់កំពុងមានផ្ទៃពោះ ព្រោះរឿង ( នោម ក្រៅ ចានបង្គន់ )....
-

ភ្នំពេញ ៖​ ស្រ្តី៣ នាក់ត្រូវបានធ្វើការឃត់ខ្លួនបន្ទាប់ពីបានប្រើអំពើហិង្សារទៅលើ បុគ្គលិក អនាម័យម្នាក់ នៅកាលពីថ្ងៃងៃអាទិត្យ១៤កើតខែជេស្នឆ្នាំកុរ ឯកសក័ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧ម០០នាទី។

ជនរងគ្រោះមានឈ្មោះថា សៅ ដេត ភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរ មើលការអនាម័យបង្គន់សាធារណះមាត់ទន្លេមានទីលំនៅផ្ទះជួល លេខ០១១Hផ្លូវ លេខ93ភូមិចុងខ្សាច់សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ត្រូវរងរបួសថ្ពាល់ខាងស្តាំ .ចុងបបូរមាត់ខាងស្តាំនិង ចំរបួស ពោះ មានផ្ទៃពោះ(០៣ខែ)។ហេតុការណ៍នេះបានកើតឡើងនៅចំណុច មុខភោជនីយដ្ឋាន យីសាង ផ្លូវព្រះសុីសុវត្តិ ស្ថិតនៅក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ចំណែកជនដៃដល់ទាំងបីអ្នក មានឈ្មោះថា ៖ ១.ឈ្មោះ តាំងលីណា ភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះជួលផ្លូវលំភូមិ១៥ សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ២.ឈ្មោះជុំសោភា ភេទស្រីអាយុ៣១ឆ្នាំ ជនជាតិខ្មែរទីលំនៅផ្ទះជួលភូមិសាមគ្គីសង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរនៅផ្ទះ(ឃាត់ខ្លួន)។ ៣.ឈ្មោះ អុំ កល្យាណភេទស្រី អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលសង្កាត់បឹងកេងកងទី១ខណ្ឌចំការមនរាជធានីភ្នំពេញ(ឃាត់ខ្លួន)។​

គួរបញ្ចាក់ផងដែរថា មូលហេតុដែលកើតអំពើហិង្សារមួយនេះកើតឡើងគឺដោយសារតែ ឈ្មោះតាំងលីណា ភេទ ស្រីអាយុ៣៦ឆ្នាំ បានមកចូលបន្ទប់ទឹកបង្គន់ហើយបាននោមនៅក្រៅចានបង្គន់អនាមយ័ ពេលនោះជនរងគ្រោះបានប្រាប់ កុំនោមអីចឹងនាំអោយប៉ះពាល់ដល់អ្នកដទៃ ពេលនោះឈ្មោះតាំងលីណាបានជេរប្រមាថយ៉ាងខ្លាំងមកលើជនរងគ្រោះហើយឈ្មោះ អុំក ល្យាណ អាយុ១៥ឆ្នាំបានស្ទុះព្រួតវាយទៅលើជនរងគ្រោះហើយក៏ប្រតាយប្រតប់ភ្លាមនោះ ឈ្មោះជុំសោភាភេទស្រីអាយុ៣១ឆ្នាំបានចូលព្រួតវាយទៀតបណ្តាលអោយជនរងគ្រោះរងរបួសចំថ្ពាល់ខាងស្តាំ.បបូរមាត់ស្តាំនិងចំកណ្តាលពោះមួយកន្លែងទៀត ដែលមានផ្ទៃពោះ០៣ខែបន្ទាប់មកត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះឃើញបាន អន្តរាគមន៏ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្តង។ បច្ចុប្បន្នកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះកំពុងកសាងសំណុំរឿងតាមនិតិវិធី។