ពន្ធនាគារទាំង២៨នៅទូទាំងប្រទេស កំពុងជួបបញ្ហាធំ គឺភាពចង្អៀតណែន ដោយសារតែ...
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្ននេះនៅតាមពន្ធនាគារទាំង២៨នៅទូទាំងប្រទេសកម្ពុជា កំពុងតែជួបបញ្ហាប្រឈមធំ គឺភាពចង្អៀតណែន ដោយសារតែចំនួនអ្នកជាប់ឃុំឃាំង មានការកើនឡើង។


លោក នុត សវនា នៅក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ដ្រ រយៈពេល៥ឆ្នាំ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារនាថ្ងៃនេះ គឺដើម្បីបូកសរុប លទ្ធផលសមទ្ធិផលនានា ដែលពន្ធនាគារសម្រេចបាន ផ្អែកទៅលើផែនការយុទ្ធសាស្ដ្រ ដំណាក់ទី២ ២០១៤-២០១៨។  លោកបានបន្តទៀតថា ភាពចង្អៀតណែននេះ វាមិនមែនតែជាបញ្ហាមួយដោយឡែកនោះទេ គឺវាបណ្ដាលឲ្យមានបញ្ហាដទៃៗទៀត ដែលធ្វើឲ្យអង្គភាពអនុវត្ដការងារប្រឈម និងជួបប្រទះផ្ទាល់ ដែលយើងត្រូវរកដំណោះស្រាយ អីចឹងហើយបានយើងចាំបាច់ណាស់ ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រ ឲ្យស្របទៅតាមស្ថានភាពជាក់ស្ដែង ។


សូមបញ្ជាក់ថា គិតដល់ពេលបច្ចុប្បន្ននេះ មានអ្នកជាប់ឃុំឃាំង នៅក្នុងពន្ធនាគារទាំង២៨ នៅទូទាំងប្រទេសកម្ពុជា មានចំនួនប្រហែលជាង៣ម៉ឺននាក់៕


ប្រភព៖ freshnewsasia