ទឹកចិត្តឪពុកដើម្បីកូនបានល្អនឹងគេ...ក្មេងប្រុសប្រាប់ថា កាតាបនេះឪពុកគាត់ជាអ្នកធ្វើឲ្យដោយផ្ទាល់ដៃ (ធ្វើពីខ្សែដេរបាវ) សម្រាប់ឲ្យខ្ញុំស្ពាយមករៀន...
ស៊ីហៀង
-

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Sophous Suon បានបង្ហោះរូបភាពក្មេងប្រុស ស្ពាយកាតាបម្នាក់ ប្អូនទើបតែធ្វើដំណើរមកពីប្រទេសថៃ ហើយទើបតែបានចូលរៀន ។ ទោះបីជាយឺតបន្តិចមែន តែប្អូនមើលទៅគឺឆ្លាតណាស់ ។


អ្វីដែលធ្វើឲ្យមហាជនមានក្តីរំភើបនោះ គឺជាកាតាបស្ពាយរបស់ប្អូនប្រុស ដែលធ្វើពីដៃ និងជាស្នាដៃរ​បស់លោកឪពុករបស់ប្អូនផ្ទាល់ ដោយប្រើខ្សែដេរបាវ កាតាបសម្រាប់ឲ្យប្អូនស្ពាយទៅរៀន។


ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "ក្មេងទើបតែចូលរៀនក្រោយគេ ព្រោះទើបមកពីថៃវិញ កាតាបនេះគាត់ប្រាប់ថាឪពុកគាត់ជាអ្នកធ្វើឲ្យ (ធ្វើពីខ្សែដេរបាវ)​ ទឹកចិត្តឪពុកដើម្បីកូនបានល្អនឹងគេ"។ ផ្ទះរបស់ប្អូនប្រុសនៅ នៅភូមិលំផាត់ ឃុំអូរដា​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​"។


ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនចង់ឧបត្ថម្ភសម្ភារសិក្សាដល់ក្មេងប្រុសម្នាក់នេះ ហើយម្ចាស់គណនីហ្វេសប៊ុកក៏សូមជម្រាបទៅកាន់បងប្អូនថា "សូមអធ្យាស្រ័យចំពោះគុណម្ចាស់ និងអ្នកដែលចង់ឧបត្ថម្ភសម្ភារសិក្សាដល់ក្មេងប្រុសដែលស្ពាយកាតាបដែលធ្វើពីខ្សែដេរបាវនោះ​ថាពេលនេះ នាងខ្ញុំមិនមានលេខទំនាក់ទំនងគ្រួសារគាត់ទេ តែនឹងរកជូននៅថ្ងៃពុធនេះ​ ឬក៏អាចទាក់ទងតាមរយ:នាយិកាSokhary Sorផ្ទាល់។ សូមទាក់ទងមកបន្តផងព្រោះឆាតខ្លះខ្ញុំមើលហើយមិនទាន់បានឆ្លើយតបក៏បាត់ទៅវិញ(ដោយសារមិនមែនfriendនឹងគ្នា)​។សូមអរគុណទុកជាមុនសម្រាប់ទឹកចិត្តសប្បុរសធម៌។


ប្រភព៖ Sophous Suon