សាធុ សាធុ កូនចៅទាំងអស់គ្នា ជួបតែសំណាងល្អ..! ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ខួប៨៣ យាងចូល៨៤ ព្រះវស្សា
-

សូម​ថ្វាយ​ព្រះ​ពរ​ សម្ដេច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ បពិត្រ​ព្រះ​តេជះ​តម្កល់​លើ​ត្បូង​ក្នុង​ព្រះ​រាជ​វរោ​កាល​ដ៏​មហា​នក្ខត្តឫក្ស​ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្មាយុ​គម្រប់​ ៨៣​ព្រះ​វស្សា​ សូម​សម្ដេច​ព្រះ​ព្រះមហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ដេច​យាង​ប្រកប​ដោយ​ព្រះ​រាជ​សុខភាព​ល្អ​បរិបូរណ៍​ ព្រះ​កាយ​ពល​មាំមួន​ ព្រះ​បញ្ញា​ញាណ​ភ្លឺ​ថ្លា​ ព្រះ​ជន្មាយុ​យឺនយូរ​ ជាង​រយ​ព្រះវស្សា​ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ត្រជុំ​ ដល់​ប្រជានុរាស្ត្រ​ទូទាំង​ព្រះ​នគរ ៕