ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា មានយុវជនយុវតីខ្មែរជាច្រើន បានរួមគ្នា ដើម្បីកំចាត់សម្រាមដែលមាននៅលូទឹកស្អុយ ឲ្យទៅឆ្ងាយ ហើយប្រែក្លាយទៅជាទីដែលមានសោភ័ណ្ឌភាព គួរជាទីជាប់ចិត្ត និងស្រស់ស្អាតទៀតផង។

ក្រៅពីបានកំចាត់សំរាមចេញហើយនោះ ក្រុមយុវជនខ្មែរយើងក៏បាន ធ្វើការតុបតែ ដោយមានការដាំផ្កាផ្ងីជាច្រើន និងការសរសេរអក្សរ ពីលើសំបកធុង និង កំប៉ុង ជាច្រើន ជាហេតុធ្វើឲ្យកាន់តែស្រស់ស្អាតមួយកំរិតទៀត។

ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់យុវជនសំរាម បានបង្ហោះសារថា "មានបងប្អូនណាជំនាញខាងគូសរូបទេ?? នៅធុងសាំង30ទៀតទុកឱ្យបងបញ្ចេញស្នាដៃទុកជាអនុស្សាវរីយ៍ នៅបឹងត្របែកយើងហ្នឹង? សូមចូលរួមម្នាក់មួយដៃមួយជើងផង ?? #សួនច្នៃសំរាម"។

យ៉ាងណាមិញ យើងរួបរួមថែរក្សា និងរក្សាអនាម័យទាំងអស់គ្នា ដើម្បីទីក្រុងស្អាត និងមានសោភ័ណ្ឌភាព ហើយមានបងប្អូនចេះគូរូបមកជួយកាន់តែស្រស់ស្អាតមួយកំរិតទៀត៕













ប្រភព៖ យុវជនសំរាម