ជួយស៊ែរបន្តផង...ប្អូនប្រុស តាំង គឹមឡេង ប្រកាសសុំការចូលរួមរបស់បងប្អូន ជាអង្ករ ត្រី ក្រមា ដើម្បីជួយដល់លោកយាយ លោកតា អាយុ៨០ឆ្នាំ ចំនួន...
ប្អូនប្រុស តាំង គឹមឡេង ដែលមហាជនជាច្រើនបានស្គាល់គាត់តាមរយៈ ការជួយដល់សង្គម ជួយជនទីទាល់ក្រ ចាស់ជរា និងជនពិការនានា ក្នុងប្រទេសកម្ពុជាយើង។ ការជួយរបស់ប្អូន បានធ្វើឲ្យមហាជនមានការកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ចេះជួយ ស្គាល់ទុក្ខធុរៈ ចាស់ទុំ។

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ ប្អូនប្រុស ក៏បានបង្ហោះសារសូមអំពាវនាវ ដល់សប្បុរសជនមេត្តាជួយ ឧបត្ថម្ភ ជាក្រមា ត្រី អង្ករ ដើម្បីជួយដល់លោកយាយ លោកតា ដែលគាត់កំពុងតែជួបនូវការលំបាកជាខ្លាំង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឹមឡេង បានរៀបរាប់ថា "បងៗណាមាន អង្ករ មានត្រី មានក្រមាទេ? សុំចូលរួមជួយម្នាក់មួយបានទេ? ដេីម្បីលោកតាលោកកយាយ អាយុ80ឆ្នាំជាងជួបជុំគ្នាចំនួន ៥០០នាក់បានទេ?
កម្មវិធីនេះចែកក្នុងថ្ងៃសៅរ៌នេះតែម្តង នៅក្រុងភ្នំពេញ តែលោកយាយលោកតានាំមកពីតំបន់ផ្សេងៗគ្នា"។



ប្រភព៖ តាំង គឹមឡេង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។