ហ្វេសបុកៈ កាលពីពេលថ្មីៗនេះ តាមរយៈទំព័រហ្វេសបុកឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា៖ បងៗនគរបាលចរាចរណ៍ជាវីរជនវីរនារី!
……………………..
ខ្លួនខ្ញុំផ្ទាល់ ខ្ញុំតែងតែចាត់ទុកបងៗនគរបាលចរាចរណ៍ជាវីរជនវីរនារី ព្រោះបងៗបានលះបង់ពេលវេលាពីក្រុមគ្រួសារមិនថាថ្ងៃឈប់សម្រាក យប់ព្រលប់ ភ្លៀងខ្យល់ ហាលក្ដៅហាលសន្សេីម បងៗតែងបំពេញភារកិច្ចតួនាទីសម្រួលនិងរំដោះចរាចរណ៍ជូនមហាជន។

មកដល់ពេលនេះ ខ្ញុំនៅតែចាំជានិច្ចកាលពីខ្ញុំនៅជាស្នងការរងទទួលផែនចរាចរណ៍ មានបងនគរបាលចរាចរណ៍ម្នាក់ ពេលខ្ញុំចែកនំបុ័ងជូនមួយដេីម គាត់ហូបតែមួយកំណាត់ប៉ុណ្ណោះ។ ខ្ញុំសួរគាត់ថា ម៉េចមិនហូបទាំងអស់? គាត់ថា ទុកផ្ញេីកូន។ ឮដូច្នេះ ខ្ញុំសឹងស្រក់ទឹកភ្នែក រួចជូនគាត់ថែម។ ជាពិសេសពេលឮបទឪពុកខ្ញុំជាប៉ូលីសចរាចរណ៍ ខ្ញុំតែងនឹកដល់គាត់ ហេីយទឹកភ្នែកខ្ញុំទប់ពុំបាន។
រាត្រីនេះ ខ្ញុំសូមថ្លែងអំណរគុណជាអនេកចំពោះបងៗនគរបាលចរាចរណ៍ដែលបានអញ្ជេីញចូលរួមកម្មវិធីអាហារសាមគ្គីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា។ សូមលេីកទឹកចិត្តបងៗបន្តបំពេញតួនាទីភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈ និងសូមបងប្អូនប្រេីប្រាសផ្លូវទាំងអស់សហការ និងផ្ដល់តម្លៃដល់បងៗនគរបាលចរាចរណ៍តាមរូបភាពណាមួយដែលអាចធ្វេីបានផងចុះ។
……………………
១៧ មិថុនា ២០១៩

បញ្ជាក៖ នគរបាលចរាចរណ៍ ត្រូវបានអញ្ជេីញចូលរួមកម្មវិធីអាហារសាមគ្គីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជាការថ្លែងអំណរគុណចំពោះកិច្ចខំប្រឹងប្រែងការងារបំពេញតួនាទីភារកិច្ច តាមក្រមសីលធម៌វិជ្ជាជីវៈកន្លងមក ៕
