លើកក្រោយហ៊ានទៀតទេ លោក ហម ឡុ​ង! ក្រសួងសុខាភិបាល បានចេញលិខិត​​ព្រមាន​ចំពោះ​លោក​វេជ្ជបណ្ឌិត ហម ឡុ​ង ប្រ​សិន​កើត​មាន​ម្តងទៀត ក្រសួងសុខាភិបាល​នឹង​បិទគ្លីនិចព្យាបាលនោះតែម្តង
-

ភ្នំពេញៈ នៅថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញលិខិត​​ព្រមាន​ចំពោះ​លោក​វេជ្ជបណ្ឌិត ហម ឡុ​ង ម្ចាស់​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ឈ្មោះ ហម ឡុ​ង ដែល​មាន​ទីតាំង​ផ្ទះ​លេខ 9BEo ផ្លូវ​លេខ​១៤០ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ទៅ​លើ​ករណី​ដែល​បាន ពិនិត្យនិង​ព្យាបាល​ជំងឺគ្រុនឈាម ដោយបានទារថ្លៃព្យាបាលពីក្រុមគ្រួសារអ្នកជំងឺ អស់ចំនួនរហូតទៅដល់ជាង៥២០០ដុល្លារ សម្រាប់ថ្លៃព្យាបាលជំងឺគ្រុនឈាម កុមារ២នាក់ និងសម្រាប់ការសម្រាកការព្យាបាលអស់រយៈពេល ៩ថ្ងៃ។ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០៥ មិថុនា ២០១៩ ដល់​ថ្ងៃ​ទី​១៤ មិថុនា ដែល​ជា​ករណី​ខុស​ទៅ​នឹង​លិខិតអនុញ្ញាត ដែល​ឲ្យ​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ ដែល​ជា​ប្រភេទ​សេវា​មិន​អនុញ្ញាត​ ឲ្យ​មាន​គ្រែ​សម្រាប់​អ្នកជំងឺ​ដេក​សម្រាក​ព្យាបាល​លើស​ពី​២៤​ម៉ោង​ឡើយ។

ក្រសួងបញ្ជាក់ថា ប្រ​សិន​កើត​មាន​ម្តងទៀត ក្រសួងសុខាភិបាល​នឹង​បិទ​បន្ទប់​ព្យាបាល​ជំងឺ​ឈ្មោះ ហម ឡុ​ង ព្រមទាំង​លោក​វេជ្ជបណ្ឌិត ហម ឡុ​ង ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

លិខិត​ព្រមាន​របស់​ក្រសួងសុខាភិបាល​មាន​ដូច​ខាងក្រោម ៖