តារាកំប្លែងដ៏ល្បីឈ្មោះ លោក ពែកមី បានធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរជាខ្លាំង មិនថាជាតារាកំប្លែង ធ្វើឲ្យមនុស្សសើចសប្បាយ លោកក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងសង្គម។

កាលពីពេលថ្មីៗនេះ លោកបានចូលរួមនៅក្នុងការដាំដើមឈើ ចំនួនជាង២ពាន់ដើម នៅខេត្តព្រៃវែង ។ ទន្ទឹមនឹងការដាំនោះ លោកក៏បានបង្ហោះសារមួយឃ្លាថា "គេកាប់ព្រៃធ្វេីឧកញ៉ាអស់ហេីយ យេីងទេីបនឹងចាប់ផ្តេីមដាំ ដឹងកាលណាបានកាប់ មេីលទៅជាតិនឹងគ្មានវាសនាបានបំផ្លាញព្រៃឈេីនឹងគេទេមេីលទៅ?"។ លោកក៏បានបន្ថែមទៀតថា "អ្វីដែលខ្ញុំនិយាយម្សិលមុិញ គឺខ្ញុំចង់ទាញបេះដូងបងប្អូន អោយស្តាយ អោយអាណិត អោយស្រលាញ់ព្រៃឈេីទាំងអស់គ្នា ហេីយយេីងរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្ស នឹងដាំដេីមឈេីឡេីងវិញអោយបានច្រេីន ?ផ្តេីមចេញពីបេះដូងប្រជាជនយេីងទាំងអស់គ្នា?"។

នៅក្នុងនោះផងដែរ លោកតាន់ គឹមសួរ ដែលជាបុរសម្នាក់សកម្មនៅក្នុងការដាំដើមឈើ និងផ្តួចផ្តើម ការដាំដើមឈើនោះ ក៏បានរៀបរាប់ថា "ចុះបើគាត់មិននិយាយ មិនធ្វើ ហើយមិនខ្វល់ សម្ងំសុខយករួចខ្លួនដូចបងប្អូនយើងមួយចំនួនទៅមិនល្អទេឬ? មិនបាច់ពិបាកមកឈឺក្បាលជាមួយការរតិះដៀលទាំងឡាយ។ អ្នកខ្លះមិនបានចូលរួមជួយទេ តែបែរជាបង្កើតរឿងបង្កបញ្ហាទៅវិញ។ សួរថាមានប៉ុន្មាននាក់ហ៊ាននិយាយដូចគាត់?
បងមិនត្រឹមតែជាអ្នកកំប្លែងដែលធ្វើឲ្យប្រជាជនទូទាំងប្រទេសសើចសប្បាយកើនអាយុប៉ុណ្ណោះទេ តែបងគឺជាបុគ្គលគំរូដែលគួរឲ្យគោរពម្នាក់ដែលហ៊ាននិយាយ ហ៊ានធ្វើ??? គ្រប់យ៉ាងបងប្រុសនិយាយនេះគឺមិនមែនជាការធ្វើឲ្យបុគ្គលណាម្នាក់ក្តៅក្រហាយទេ វាគ្រាន់តែជាការដាស់ស្មារតីប្រជាជនយើងមួយចំនួនឲ្យភ្ញាក់ឡើង ក្រោកឈរឡើង និងចូលរួមសហការជាមួយរាជរដ្ឋាភិបាលការពារថែរក្សាធនធានធម្មជាតិដ៏សំបូរបែប ដ៏មានតម្លៃរបស់យើងទេតើ។ សូមទទួលយកការគោរពដ៏ខ្ពង់ខ្ពស់ពីប្អូនផងណា បងគឺជាវិរបុរសរបស់ប្អូន???"។










ប្រភព៖ តាំង គឹមសួរ