មិនស្មានថា ភរិយាថ្មីរបស់លោក ថៃ នរៈសត្យា ជានារីស្រស់ស្អាត និងក្មេងជាងលោក ដល់ទៅជិត....!
-

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ លោក ថៃ នរ:សត្យា បានធ្វើពិធីឡើងវីឡាថ្មី អមដោយពិធីសំពះផ្ទឹម ប្រកាសឲ្យស្គាល់ភរិយាថ្មីរបស់លោក គួរឲ្យចាប់អារម្មណ៍ ខណ:ដែលភរិយាថ្មីរបស់លោក ត្រូវគេស្គាល់ថា ជាប្អូនជីដូនមួយបង្កើតរបស់ម្ដាយលោក ថៃ នរ:វិទូ ដែលជាភរិយាដើម ហើយជានារីស្រីស្អាត និងក្មេងជាងលោក ដល់ទៅជិត៤០ឆ្នាំ។

នេះបើតាមគណនីហ្វេសបុក របស់អ្នកនាង ទេព សុធីតា ដែលមានឈ្មោះ Tep Sreythea បានសរសេរលើបណ្ដាញសង្គមថា "រីករាយថ្ងៃខួបកំណេីតបងសំលាញ់...សូមបងមានសុខភាពល្អ ដេីម្បីបានមេីលថែរអូននឹងកូនចៅរបស់បងណា៎​​ គ្រប់គ្នាទុកបងជាគ្រាប់ពេជ្រដែលមានតម្លៃបំផុត...."។ 

អ្នកនាង ទេព សុធីតា បានបង្ហោះរូបផ្អែមល្ហែមជាច្រើនសន្លឹក អមដោយការប្រកាសថា លោក ថៃ នរ:សត្យា គឺស្វាមី ដែលកាន់តែធ្វើឲ្យមហាជនលួចច្រណែនថា លោក ថៃ នរ:សត្យា ពិតជាសំណាងណាស់ ដែលវ័យជ្រេទៅហើយ តែបានភរិយាក្រោយវ័យស្មើនឹងកូន ធ្វើជាគូជីវិត ៕