មិនមែនម៉ែមិនហត់...តែម៉ែត្រូវតស៊ូគ្រប់បែបយ៉ាងដើម្បីឲ្យកូនៗ មានក្តីសុខ...(មានវិដេអូ)
ស៊ីហៀង
-

បងប្អូនជាច្រើន ប្រាកដជាបានស្គាល់លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលលោកបានជួយដល់ជនទីទាល់ក្រ ចាស់ជរា លោកយាយ លោកតា ជនពិការ និងក្មេងៗជាច្រើន ពិសេសពេលបានជួបលោកយាយ លោកតា តាមដងផ្លូវ គឺលោកមិនដែលរំលង នោះទេគឺលោកតែងតែជួយជានិច្ច។



ជាក់ស្តែងកាលពីថ្ងៃទី១១ ខែមិថុនា កន្លងមក លោកក៏បានបង្ហោះសារ អមជាមួយវិដេអូ ក្រោមមេឃភ្លៀង លោកយាយចំណាស់ម្នាក់ គាត់ដើរកាត់ភ្លៀង លក់បន្លែ ដើម្បីចិញ្ចឹមជីវិត។ លោកបានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា "មិនមែនម៉ែមិនហត់...តែម៉ែត្រូវតស៊ូគ្រប់បែបយ៉ាងដើម្បីឲ្យកូនៗ មានក្តីសុខ...៚ ទៀ វិចិត្រ"។


ក្រោយពីបានឃើញវិដេអូនេះភ្លាម បានធ្វើឲ្យកូនៗអាណិតម៉ែខ្លាំងណាស់ ។ ម៉ែតែងតែមើលថែ ផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់កូនគ្រប់ពេល៕


មានវិដេអូ៖



ប្រភព៖ ទៀ វិចិត្រ TEA VICHET