សូមបងប្អូនប្រុងប្រយ័ត្ន...ឪពុកយំផង ថើបផង ព្រោះតែបាត់បង់កូនប្រុសជាទីស្រលាញ់ ដោយសារតែជំងឺគ្រុនឈាម និង...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ៉ីង រិន សុភក្ត្រ័ បានបង្ហោះសារដ៏សែនឈឺចាប់ក្រោយពីបាត់បង់កូនជាទីស្រលាញ់ នៅនឹភ្នែកស្រស់ៗ។


ម្ចាស់គណនីហ្វេសប៊ុកមួយខាងលើបានរៀបរាប់ "ខ្ញុំបានបាត់បង់កូនប្រុសជាទីស្រលាញ់របស់ខ្ញុំ ( អ៉ីង រនរាជសម្បត្តិ ហៅ រិចហ៍ ៣១-១០-២០១៨ ១៧-០៦-២០១៩) ដោយសារជំងឺ គ្រុនឈាម សូមបងប្អូនទាំងអស់់មានការប្រុងប្រយត្ន័អោយបានខ្ពស់នៅរដូវនេះ នេះជាការធ្វេសប្រហែសរបស់ខ្ញុំ និងជាកំហុសឆ្គងមួយចំពោះគ្រួសារខ្ញុំ???"។


ម្ចាស់គណនីហ្វេសប៊ុកបានបន្ថែមទៀតថា"គ្មានអ្វីសោកសៅជាងការបាត់បង់សមាជិកគ្រួសារដែលមានអាយុតិចជាងទេនៅក្នុងជីវិតនេះ តែយើងត្រូវតែទទួលយកទាំងអស់ដើម្បីជាបទពិសោធន៍ទៅថ្ងៃមុខកុំអោយមានកំហុសទៀត សូមកូនទៅអោយបានសុខ???"។


ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះផងដែរ៕


ប្រភព៖ អ៉ីង រិន សុភក្ត្រ័