ករណីអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋជាច្រើនខ្នង ស្ថិតនៅភូមិកម្មករ ដោយមិនដឹងមូលហេតុ
បាត់ដំបងៈ ព័ត៌មានបឋម កាលពីវេលាម៉ោង៤ៈ៣០នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ។ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង មូលហេតុមិនទាន់ដឹងច្បាស់នោះទេ។ ខណ:ពេលនេះ រថយន្តអគ្គិភ័យកំពុងចេញអន្តរាគមន៍។

ម្ចាស់ផ្ទះរងគ្រោះ១.ឈ្មោះ សាំង តាគន ភេទស្រី អាយុប្រហែល៧០ឆ្នាំ រួចរាលដាលដល់ម្ចាស់។ ទី២-ឈ្មោះ យស់ សារិទ្ធ ភេទប្រុស អាយុប្រហែល៦០ឆ្នាំ។ ទី៣-ឈ្មោះ អ៊ាម សារួម ភេទស្រី អាយុប្រហែល៧០ឆ្នាំ ហើយផ្ទះទាំង៣ខ្នងនេះ ខាងលើធ្វើអំពីឈើប្រក់ស័ង្កសី ក្រោមធ្វើអំពីថ្ម ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។