អាសូរណាស់...លោក ផាន់ យឿង ហៅយក្សគក់ ជាសិល្បៈករល្ខោនបាសាក់ ដ៏ឆ្នើមម្នាក់ ធ្លាប់ទទួលប័ត្រសរសើរពីសម្តេចតេជោ ហ៊ុន សែន តែពេលនេះត្រូវផ្អាកពីអាជីព ដោយសារតែជំងឺ...(មានវិដេអូ)
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bun Chan បានបង្ហោះសារពីជីវិតដ៏ជូចត់ របស់លោកលោក ផាន់ យឿង ហៅយក្សគក់គឺជាសិល្បៈករល្ខោនបាសាក់ដែលសំដែងនៅវង់ល្ខោនបាសាក់ តាប៉េងប៉ោះប្រចាំ ខេត្តកំពង់ចាម។


នាពេលបច្ចុប្បន្ន លោក មានជំងឺទឹកនោមផ្អែម មិនអាចធ្វើអ្វីបាន ម្តាយក៏ឈឺ ហើយគ្រួសារក៏ជីវភាពក្រខ្សត់ ទៀត។ លោក ផាន់ យឿង ហៅយក្សគក់ បានប្រាប់ឲ្យដឹងថា គ្រួសារគាត់ពិតជាការខ្វះខាតមែនទែន ហើយពេលនេះមានជំងឺទៀត មិនដឹងជាទៅពឹងអ្នកណាទេ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "លោក ផាន់ យឿង ហៅយក្សគក់គឺជាសិល្បៈករល្ខោនបាសាក់ដែលសំដែងនៅវង់ល្ខោនបាសាក់ តាប៉េងប៉ោះប្រចាំខេត្តកំពង់ចាម ដែលរូបលោក (យក្សគក់) មានទេពកោសល្យយ៉ាងល្អក្នុងការសំដែងដែលដើរតួរជាយក្សរហូតទទួលបានប័ត្រសសើរពីសម្តេចតេជោហ៊ុនសែនកាលពីឆ្នាំ ២០១៤ ប៉ុន្តែជាអកុសល សព្វថ្ងៃនេះរូបលោកបានផ្អាកការសំដែងពីវង់សិល្បៈល្ខោនបាសាក់ជាបណ្តោះអាសន្នដោយសារមានជំងឺប្រចាំកាយ (ជំងឺទឹកនោមផ្អែម) ហើយរូបលោកនៅពេលនេះកំពុងខ្វះខាតថរិកាក្នុងការព្យាបាលជំងឺ។


ដូច្នេះសំរាប់បងប្អូនរឺសប្បុរសជនណាចង់ជួយរឺឧបត្ថម្ភដល់រូបលោកអាចទំនាក់ទនងបានទៅកាន់ Account Facebook ប្អូនស្រី Chorvy Basak រឺទំនាក់ទំនងតាមលេខទូរស័ព្ទ 0977878297 សូមអរគុណ"។


មានវិដេអូ៖



ប្រភព៖​ Bun Chan