ចូលរួមសោកស្តាយ ! ប្រទេសជប៉ុនកាសអាសន្នភ្លាមៗ បន្ទាប់ពីមានររញ្ចួយដី រហូតដល់កម្រិត ៦,៥ វ៉ិចទ័រ...
-

នៅកាលពីយបមិញ​ ស្ថាន​ឯ​ក​អគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ជប៉ុន​ បានចេញនូវ​សេចក្ដី​ជូនដំណឹង​ទាក់ទង​នឹង​ករណី​ ដែលប្រទេស​ជប៉ុន​មានគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់រហូតដល់ ៦,៨ រិកទ័រ​ ដោយមាន​អត្ថន័យ​ និងខ្លឹមសារ​ទាំង​ស្រុង​ថា៖ «ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរដែលកំពុងមានវត្តមាន នៅប្រទេសជប៉ុនឲ្យបានជ្រាបថា នៅវេលាម៉ោង ១០:២២នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានគ្រោះរញ្ជួយដី ក្នុងកម្រិតខ្ពស់រហូតដល់ ៦,៨ រិកទ័រ បាន ចាប់ផ្តើមនៅខេត្តយ៉ាម៉ាហ្គាតា (Yamagata)។ អាជ្ញាធរជប៉ុនបានប្រកាសថា គ្រោះរញ្ជួយដី អាចបង្កឲ្យមានរលកយក្សស៊ូណាមិ នៅតាមតំបន់ឆ្នេរ នៃខេត្ត Yamagata, Niigata និង Ishikawa។

អាស្រ័យហេតុនេះ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរទាំងអស់​ មេត្តាឋិតនៅឲ្យឆ្ងាយពីតំបន់មាត់សមុទ្រ​ នៃខេត្តទាំងបីខាងលើនេះ។​ ក្នុងករណីមានបងប្អូន ក្មួយៗមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះ​ ទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ៖

– ហ៊្វេសប៊ុករបស់ស្ថានទូត Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館

– ទូរស័ព្ទលេខ 080 4689 9374 ឬ 080 3459 7889

ស្ថានទូត សូមជូនពរអោយប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរទាំងអស់​ ជួបប្រទះតែសំណាងល្អគ្រប់ៗគ្នា ។(ប្រភព៖ Tep Monyrot)