ប្រទេសកូរ៉េ ដាក់បំរាម​ការណែនាំជាភាសាខ្មែរ​ មិនឲ្យនាំចូលសាច់ស្រស់ តាមព្រលានយន្តហោះឡើយ បើចាប់បាន នឹងផាកពិន័យ ដល់១០លានវ៉ុន ឬអាចបិទ....!
-

ប្រទេសកូរ៉េៈ កាលពីពេលថ្មីៗនេះ នៅតាមព្រលានយន្តហោះប្រទេសកូរ៉េ​ គេបានដាក់បំរាម​ និងការណែនាំជាភាសាខ្មែរ​ អំពីការហាមឃាត់​ ការនាំចូល​ ផលិតផលធ្វេីពីសាច់​ ជ្រូក​ មាន់​ ទា​ គោ​ មានដូចជា​ សាច់ស្រស់​ សាច់ក្រក់​ សាច់ក្រៀម​ ជាដេីម​ ចាប់ពីថ្ងៃទី១ ខែមិថុនា នេះតទៅ​ អាចនឹងផាក់ពិន័យរហូតដល់១០លានវ៉ុន​ បេីធ្ងន់ធ្ងរ​នឹងបិទសិទ្ធ​ចូលប្រទេសកូរ៉េ​ មិនថាយកចូលផ្ទាល់​ រឺ​ផ្ញេីរតាមប្រៃយនីយ៍​នោះទេ។ ការហាមបែបនេះ ដើម្បីទប់ស្កាត់ការហូរចូលនៃជំងឺឆ្លងបរទេសដូចជា ជំងឺគ្រុនផ្តាសាយអាហ្វ្រិក ជំងឺឆ្លង និងជំងឺគ្រុនផ្តាសាយបក្សី ៕