មានម៉ែឳចឹងទៀត! យកកូនស្រី ទៅដោះអំពើ ត្រូវលោកសង្ឃឆាន់ក្រមុំអស់រលីង
-

ខេត្តតាកែវៈ លោកសង្ឃ​មួយអង្គ ត្រូវបាន​នគរបាល និង​មន្ត្រី​ធម្មការ ចាប់​ផ្សឹក ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ព្រោះ​ជន​នោះ បាន​ចាប់រំលោភ​ក្មេងស្រី​ម្នាក់ រហូត​បានសម្រេច រួច​ប្រាប់​ក្មេងស្រី និង​ឳ​ពុក​ម្តាយ​ថា បញ្ចូល​សិល្ប៍​តាម​ទ្វារមាស ដើម្បី​បណ្ដេញ​អំពើ​ចេញពី​ខ្លួន ទើប​អាចជា​សះស្បើយ​។ ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​និយាយថា ដោយមាន​ជំនឿ ជឿ​ទៅលើ​លោកសង្ឃ​ខ្លាំងពេក ពេល​កូនស្រី​គាត់​មាន​ជំងឺ គាត់២នាក់​ប្តី.ប្រពន្ធ ក៏​ឌុប​កូនស្រី អោយ​លោកសង្ឃ​នោះ ស្រោច​ទឹក និង​ដោះ​អំពើរ​ចេញ​។ 

ស្ត្រី​នោះបាន​បន្តថា ពេល​ឌុប​កូនស្រី​ដល់​វត្ត​គាត់ ក៏​ប្រា​ប់លោក​ពី​ជំងឺ​របស់​កូនស្រី ស្តាប់​សភាព​ជំងឺ​រួចហើយ​លោកសង្ឃ​នោះ ក៏​ហៅ​កូនស្រី​គាត់​ទៅ​ស្រោច​ទឹក បន្ទាប់មក​ក៏​អោយ​កូនស្រី​គាត់​ទៅក្នុង​បន្ទប់​កុដិ ដោយនៅ​ជុំវិញ​គ្រែ មាន​ចង​របាំង​ដោយ​ស្បង់​ជុំវិញ ចំណែក​រូបគាត់​នៅ​អង្គុយ​ក្បែរ​គ្រែ​នោះដែរ​។ ម្តាយ​ក្មេងស្រី​នោះ បាន​បន្តទៀតថា “​ពេល​លោកសង្ឃ ធ្វើ​សកម្មភាព គាត់​លឺ​កូនស្រី​គាត់​ថ្ងូរ​ដែរ តែ​មិន​ចាប់អារម្មណ៍ ព្រោះ​នឹកស្មានថា លោកសង្ឃកំពុង​ដោះ​អំពើរ គាត់​ក៏​ទ្រាំ​នៅ​ស្ងៀម​ទៅ​។ មួយសន្ទុះ​ក្រោយមក លោកសង្ឃ​ក៏​ចេញ មកហើយ​ប្រាប់​គាត់​ថា អោយ​នាំ​កូនស្រី មក​ស្រោច​ទឹកម្តងទៀត ជាសះស្បើយ​ហើយ​។ 

ពេល​គាត់​នាំ​កូនស្រី​ទៅ អោយ​លោក​ស្រោច​ទឹក​ម្តងទៀត ក៏​ឃើញ​មាន​ឈាម​ប្រឡាក់​នៅត្រង់​គូទ​ខោ​កូនស្រី គាត់​នឹក​គិតថា ជា​ឈាមរដូវ​។ ពេល​ឌុប​កូនស្រី ទៅដល់​ផ្ទះ​វិញ ឃើញ​កូនស្រី នៅតែមាន​ឈាម​ហូរ​អត់​ឈប់​។ គាត់២នាក់ ប្តី​ប្រពន្ធ ក៏​ឌុប​កូនស្រី​នោះ ទៅអោយ​ពេទ្យ​ពិនិត្យមើល ទើប​ដឹងថា លោកសង្ឃ​រំលោភ​។ 

​ភ្លាមនោះ ស្ត្រី​ជា​ម្តាយ ក៏​សួរថា “​ហេតុ​អី​ក៏​មិន​ស្រែកប្រាប់​ម៉ែ​” កូនស្រីតប​វិញ​ថា “​បានជា​នាង​មិន​ប្រាប់​ម៉ែ ព្រោះ​នឹក​គិតថា លោកសង្ឃ​នោះ​ដោះ​អំពើ​”​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​នោះ ប្រាកដ​មែន ព្រោះ​ពេល​ក្មេងស្រី​ស្រាតខោ​ដោះ​អំពើ រូបគេ​ឃើញ​ទំនង​ពេក ក៏​ប្រើ​ពិធី​ដេញ​អំពើ តាម​រូបភាព​រំលោភ​ទៅ​ ៕

ប្រភពៈ Heng Ly