ជួយផង លោកអើយ ! មានអ្នកណាស្គាល់កន្លែងក្មេងនេះទេ គាត់កើតជំងឺគ្រុនឈាម គ្រួសារក្រពេក ទុកគ្នានៅផ្ទះដេករងចាំថ្ងៃ ស្លាប់....
ប្រិយមិត្តច្បាស់ជាបានជ្រាបច្បាស់ហើយថា ជំងឺ គ្រុនឈាម ដែលជាជំងឺកាចសាហាវមួយហើយវាអាចកើតឡើងចំពោះក្មេងនិងមនុស្សគ្រប់វ័យ ហើយវាអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបានបើមិនព្យាបាលទាន់ពេលវេលា ដូច្នេះហើយប្រសិនបើបងប្អូនណាមានកូន ឬ ខ្លួន ផ្ទាល់ដែលកើតជំងឺ កាចសាហាវនេះសូមមេត្តាកំទុកយូរអី ឆាប់ទៅមន្ទីពេទ្យភ្លាម ជៀសវាងមានគ្រោះថ្នាក់ដល់ ជីវិត។

យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sola Khang បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមថា ហេតុអ្វីបានជាគាត់ត្រូវយកកូនមកផ្ទះវិញ គ្រុនឈាមជាជំងឺសាហាវ គ្មានលុយ ឬពេទ្យមិនមើល ចឹងទុកអោយក្មេងស្លាប់មែន បើបងប្អូនបានស្គាល់កន្លែងក្មេងនេះសូមផ្តល់ដំណឹងអោយK01ផង ក្រោយពីបានឃើញរូបក្មេងបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
សូមបងប្អូនអ្នកលេងហ្វេសប៊ុកជួយស៊ែរម្នាក់មួយផង ដើម្បីរកក្មេងឆាប់ឃើញ និងអាចយកទៅព្យាបាលទាន់ពេលវេលា។ សូមអរគុណ



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។