ប្លែកខ្លាំងណាស់ ! តារាចម្រៀង ល្បីឈ្មោះ លោក សែម សង្វាត ប្រែខ្លួនមកជាស្គមស្គាំង និងកាន់តែចាស់ជាងមុន...
ស៊ីហៀង
-

ភ្នំពេញ៖  ប្រិយមិត្តច្បាស់ជាបានស្គាល់  លោក សែម សង្វាត ដែលជាតារាចម្រៀងល្បីឈ្មោះបោះសម្លេងនិងទទួលបានការគាំទ្រខ្លាំងនៅអំន្លុងឆ្នាំ  ២០០១ ដោយនៅខណៈនោះលោកស្ថិតនៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែ។

យ៉ាងណាមិញបន្ទាប់ពីទទួលបានភាពល្បីល្បាញរួច ស្រាប់តែបាត់មុខលោក ពីសិល្បះជាច្រើនឆ្នាំដោយមិនដែលឃើញវត្តមានលោក នៅក្នុងទូរទស្សន៍​ និងកម្មពិធីនាៗឡើយ រហូតមកដល់ពេលនេះ ។

ដោយឡែកស្រាប់តែពេលនេះលោកបានធ្វើឲ្យអ្នកគាំទ្ររបស់លោក បានកើតមានការភ្ញាក់ផ្អើលខ្លាំងដោយសារតែ សភាពលោកពេលនេះមានការប្រែប្រួលខ្លាំង ដោយមានរូបរាង ស្គមស្គាំងខ្លាំង ដោយមិនមួយភ្លែតស្ទើតែមិនស្គាល់ ចំណែកឯវ័យក៏កាន់តែច្រើនឡើងថែមទៀត។

គួររំលឹកផងដែរថា លោកសែម សង្វាត គឺជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ល្បីក្នុងឆ្នាំ ២០០១ នៅផលិតកម្មរស្មីស្ទឹងសង្កែ និងអតីតសមាជិកក្រុម ក្រុម EV Band ជាមួយនឹងអ្នកនាងយក់ ថិតរដ្ឋា និងឱក សុគន្ធកញ្ញា តែក្រោយមកលោកក៏បាត់ស្ងាត់ឈឹងពីសិល្បៈ រហូតមកដល់ពេលនេះ៕