សម្ដេចតេជោ៖ ខ្ញុំសូមបញ្ជាក់ថា ថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម "ញឹម វណ្ណដា" ចេញពីតំណែងជាទេសរដ្ឋមន្ត្រី គ្រោះមហន្តរាយលើកនេះ ដោយសារខ្វះការទទួលខុសត្រូវ និងភូតភរ...!
-

ប្រិយមិត្តដឹងហើយថា កាលពីថ្ងៃទិ២៤ ខែមិថុនា ឆ្នាំ២០១៩ មុខនេះបន្ដិច យោងតាមផេករបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្ដេចបានបង្ហោះសារខ្លីមួយ លើបណ្ដាញសង្គម ទាក់ទិនទៅនិងការលាឈប់របស់អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ដោយសម្ដេចមានប្រសាសថា៖ 

“ក្នុងពេលបំពេញការងារនៅខេត្តព្រះ

សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត

ព្រះសីហនុបានទទួលស្គាល់កំហុសលើ

ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ដែលបណ្តាលអោយមានរឿងឈឺចាប់

កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បី

លាលែងចេញពីអភិបាលខេត្តព្រះសីហនុ។

ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង

បានពិភាក្សាជាមួយ សម្តេច ស ខេង យក

ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ

វិញ។ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ

យុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត

រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូល

កាន់តំណែង។

ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេច

ចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង

គ្រោះមហន្តរាយដោយមូលហេតុខ្វះការ

ទទួលខុសត្រូវនិងភូតភរ”៕