គ្រាន់តែស៊ែរ ក៏បានបុណ្យដែរ ! ចៅ ៣ នាក់ចង់ចូលរៀន ដោយសារតែយាយក្រខ្លាំង ពេកទើបគ្មានលុយ ទិញសម្ភារះ ឲ្យទៅរៀនដូចគេ....
ស៊ីហៀង
-

នៅក្នុងថ្មីៗនេះបានកើតមានរឿងខ្លោផ្សារមួយឡើងបន្ទាប់ពីមានវីដេអូមួយឃ្លីបបានបង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញពីជីវភាពពិតៗរបស់លោកយាយម្នាក់រស់នៅជាមួយចៅកំសត់បីនាក់ដែលត្រូវឪពុកម្តាយស្លាប់ចោលតាំងពីក្មេងៗ មកម្លេះ ។

នៅក្នុងវីដេអូមួយនេះដែរ លោកយាយបានលើកដៃសំពះរៀបរាប់ទាំងអារម្មណ៍សោកសៅថា លោកយាយអាណិតចៅៗរបស់គាត់ខ្លាំងណាស់ គាត់ចង់បានសៀវភៅប៊ិច ដើម្បីឲ្យចៅតូចៗគាត់បានចូលរៀនដូចគេ លោកយាយបានប្រាប់ថា ចៅគាត់ពេលនេះឈប់រៀនហើយ ដោយសារតែគ្មានលុយបង់សាលាទើបឲ្យចៅឈប់ មិនចាំបាច់ដល់បង់សាលាទេ សូម្បីតែលុយសម្រាប់ ហូបចុករាល់ថ្ងៃគឺគ្មានទេ បានព្រឹកខ្វះល្ងាច ជីវភាពរាល់ថ្ងៃពិតជាពិបាកខ្លាំងណាស់។

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Veng Lengna Charity បានលើកឡើងថា #ខេត្តកំពង់ធំ " លោកយាយ​​ ខុន អាយុ60ប្លាយជាជនក្រីក្រម្នាក់ហើយសព្វថ្ងៃដើរសុីឈ្មួលគេនិងដើរចាប់ក្តាមខ្យងជាមួយចៅកំព្រារ3នាក់ដើម្បីរស់ប្រចាំថ្ងៃ។ #ទីកន្លែង ភូមិកំពង់ក្របី ឃុំព្រៃកុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  មូលនិធិ ក្តីសង្ឃឹមខ្មែរ 081205123/ 017738567"។ សូមទស្សនាវិដេអូខាងក្រោម៖