ជួយស៊ែរ ជាបន្ទាន់ ! សូមមន្ត្រីជំនាញ់ពិនិត្យលើ អាគារគ្មានស្តង់ដារ ៥ ជាន់ មួយនេះផង ប្រយ័ត្នបាក់សង្កត់ មនុស្សស្លាប់ ដូចនៅព្រះសីហនុទៀត....
ស៊ីហៀង
-

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីវេលាទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីរលំបាក់សំណង់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់២៨នាក់ និងអ្នករបួស២៦នាក់។ ករណីនេះ ក្រុមសង្រ្គោះ និងរុករកសាកសពកប់នៅក្នុងកម្ទេចអគារ ដែលមានចម្រុះអង្គភាព បានបើកប្រតិបត្តិការរបស់ខ្លួន២ថ្ងៃកន្លះ ទើបរកឃើញជនរងគ្រោះទាំងអស់ ដែលកប់ក្នុងអគារ។ 

បញ្ចាក់ផងដែរថា មូលហេតុដែលធ្វើឲ្យបាក់អាគារនោះគឺដោយសារតែខុសបច្ចេកទេនៅក្នុងការសាងសង់ អាគារកម្ពស់៧ជាន់ តែបែជាយកសរសដែកមកដែលគ្មានគុណភាពមកធ្វើជាសរសទ្រទ្រង់ហេតុដូច្នេះហើយទើបធ្វើឲ្យបាក់សង្កត់មនុស្សស្លាប់តែម្តង ។


យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា សុីម ចាន់សុី បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមថា " សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្បែរផ្សារឈូកមាស សូមមន្ត្រីជំនាញ់ពិនិត្យផង ព្រោះថាធ្វើគ្មានស្តង់ដារទេ ហើយមានកំពស់ដល់ទៅប្រាំជាន់ហើយ។ ខ្ញុំសូមរាយការណ៍ដើម្បីជូនជាដំណឹង ព្រោះមិនចងអោយមនុស្សរង់របួស ដូចនៅព្រះសីហនុទៀត។