ពិតឫអត់! លោក​ យន្ត​ មីន​ ​ ​ ត្រូវបានតម្លើងផ្កាយ៤​ (នាយឧត្តមសេនីយ៍) និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ
-

ភ្នំពេញ៖ យន្ត មីន ដែលជាអតិតអភិបាលខេត្ត ព្រះសីហនុ បានទទួលស្គាល់នូវរាល់កំហុសឆ្គងរបស់ខ្លួនដែល បានកើតឡើងកន្លងមក ដែលធ្វើឲ្យប្រជាជនព្រះសីហនុ មានការលំបាក់កន្លងមក  លោកក៏បានធ្វើការសំទោសជាសារធារណះហើយពេលនេះ លោក​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ​ ដែលត្រូវផ្ទេរភារកិច្ចចេញនោះ​ ត្រូវបានតម្លើងផ្កាយ៤​ (នាយឧត្តមសេនីយ៍) និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ!

សូមបញ្ចាក់ផងដែរថា មូលហេតុដែលផ្តេរតំណែងលោក យន្ត មីន នេះគឺដោយសារតែកំហុស និងការធ្វេសប្រហែស របស់លោកដែលធ្វើឲ្យកើតមានហេតុការណ៍   រលំបាក់សំណង់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ កាលពីវេលាទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់២៨នាក់ និងអ្នករបួស២៦នាក់។ ករណីនេះ ក្រុមសង្រ្គោះ និងរុករកសាកសពកប់នៅក្នុងកម្ទេចអគារ ដែលមានចម្រុះអង្គភាព បានបើកប្រតិបត្តិការរបស់ខ្លួន២ថ្ងៃកន្លះ ទើបរកឃើញជនរងគ្រោះទាំងអស់ ដែលកប់ក្នុងអគារ។