ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រកាសធ្វើការត្រួតពិនិត្យលើគុណភាពសំណង់ នៅខេត្តព្រះសីហនុ
ស៊ីហៀង
-

ភ្នំពេញ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ និងពិភាក្សាអំពីការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្រ្តីមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ ជាអនុប្រធានទី១​ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរ ណ៍ , ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន និងអង្គភាពពាក់ព័ន្ធ នៅសាលាខេត្តព្រះសីហនុ​ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ។ ដោយកិច្ចប្រជុំនេះទទួលបានលទ្ធផលដូចខាងក្រោម។


បានប្រកាសសមាសភាពគណះកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីនុ និងក្រុមការងារបច្ចេកទេស បានអនុម័ត និងដាក់អោយអនុវត្ត check list ក្នុងការចុះពិនិត្យសំណង់ ដើម្បីមានមូលដ្ឋានវាយតម្លៃអំពីគុណភាពសំណង់។ ស្នើគណះកម្មការ និងក្រុមការងារបច្ចេកទេស ចាប់ផ្តើអនុវត្តការងារពេលមួយសប្តាហ៍ក្នុងជំហានដំបូងដោយត្រូវប្រតិ្តបត្តិឱ្យបានម៉ងចត់ សុក្រឹត្យ និងគោរពក្រមសីលធម៏ វិជ្ជាជិវះ។ ផ្អែកលើលទ្ធផលទទួលបានក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បូកសរុបរបាយការណ៍ព្រមទាំងពិគ្រោះយោបល់ជាមួយសម្តេចក្រឡាហោម​ ស​ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីរាយការណ៍ និងសូមការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា​ និងផ្អាកជាបន្ទាន់នូវការដ្ឋានសំណង់ដែលគ្មានច្បាប់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេស។


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំឱ្យមានរថយន្តពន្លត់អគ្គិភ័យសម្រាប់ខេត្តព្រះសីហនុ ដែលមានសមត្ថភាពប្រតិបត្តិការដល់កម្ពស់ ៥៧ជាន់ ចំនួន ២គ្រឿង សម្រាប់បង្កើនសមត្ថភាពសង្គ្រោះ ក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុ។


ក្នុងជំនួបសំណេះសំណាលជាមួយម្ចាស់សំណង់ និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ប្រមាណ ១៦៥ក្រុមហ៊ុន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើសុំឱ្យក្រុមហ៊ុននិងនចិត្តបង្កើនការវិនិយោគ សហការជាមួយក្រុមការងារចុះពិនិត្យ ដែលមានភារកិច្ចជួយគាំទ្រដល់ពួកគាត់ គោរពច្បាប់ក្នុងការសាងសង់ និងលើកកម្ពស់គុណភាពសំណង់ ដើម្បីនាំមកនូវប្រយោជន៍ផ្ទាល់ខ្លួន និងសេដ្ឋកិច្ចជាតិ។ សំណង់គ្មានច្បាប់ មិនអនុញ្ញាតឱ្យចូលស្នាក់នៅ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម មិនតទឹកនិងតភ្លើងជូនឡើយ​ ក្នុងករណីមិនសហការជាមួយក្រុមការងារ​ ៕


ប្រភព៖ Ministry of Land Management, Urban Planning and Construction Cambodia