បាត់អស់ហេីយគ្នាជិតប្រលងផង...បងប្រុសម្នាក់ ត្រូវចោរលួចកាបូបស្ពាយ ដោយទាំងឯកសារ ដែលត្រូវប្រឡង នៅប៉ុន្មានថ្ងៃខាងមុខនេះ...(មានវិដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "សុខ ជា" បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយអំពាវនាវដល់សប្បុរសជនមេត្តាជួយចែករំលែកបន្តផង កូនប្រុសរបស់គាត់បានបាត់កាបូបស្ពាយ ហើយនៅក្នុងនោះមានឯកសារជាច្រើន ហើយនៅក្នុងនោះមានឯកសារដែលគាត់ដែលត្រូវប្រលងប៉ុន្មានថ្ងៃខាងមុខ ។


ម្ចាស់គណនីហ្វេសប៊ុកខាងលើបានឲ្យដឹងថា "នាល្ងាចថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦:៣០នាទីល្ងាច កូនប្រុសរបស់ខ្ញុំជានិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានចោរលួចយកកាបូបស្ពាយ ក្នុងបរិវេណដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។


ក្នុងកាបូបស្ពាយនោះ ៖

-កុំព្យូទ័រមានយួរដៃមួយ (ពណ៌ទឹកប្រាក់ )១៣អ៊ីង អេក្រង់ឆ្កូត ជាប់លេខកូដសម្ងាត់

_ទូរស័ព្ទមានពណ៌សលាយហ្គោល សេរី IPhone 6 Plus ស្រោមពីក្រៅពណ៌ទឹកប៊ិចក្រម៉ៅ ជាប់លេខកូដ

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយ

-ប័ណ្ណបើកបររថយន្តមួយ កាតធនាគារមួយ

-និងឯកសារសាលាសំខាន់ផ្សេងៗទៀត។


ក្នុងកុំព្យូទ័រនោះ មានឯកសារផ្ទុកជាច្រើនដែលទាក់ទងនឹងការងារសង្គម និងការងារសប្បុរិសធម៌ ដោយសារកូនខ្ញុំជាអ្នកដែលធ្វើការងារជួយសង្គមជាតិ និងស្ម័គ្រចិត្តជួយមនុស្សចាស់ជរា និងគម្រោងបញ្ចប់សិក្សានៃថ្នាក់បរិញាបត្រ។


កុំព្យូទ័រ និងទូរស័ព្ទសុទ្ធតែជាប់លេខកូដសម្ងាត់ ហើយសុទ្ធតែធ្លាប់ធ្លាក់ ធ្លាប់ចូលទឹក និងជួសជុលសឹកអស់ហើយ សេរ៊ីនេះចាស់ណាស់ ។


របស់ទាំងអស់មិនមានតំលៃសំរាប់អ្នកលួចទេ ហេីយក៍លក់មិនបានថ្លៃដែរ ប៉ុន្តែកូនខ្ញុំពិតជាត្រូវការឯកសារទាំងនោះណាស់ ព្រោះជាកិច្ចការស្រាវជ្រាវសង្គមជាតិ ឯកសារពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍ និងគម្រោងអភិវឌ្ឍន៍នៃសាកលវិទ្យាល័យ ដែលបានដាក់ចិត្តដាក់កាយធ្វេីជិ ត៥ ឬ៦ឆ្នាំហើយ។


?សូមសំណូមពរដល់បងប្អូន ខាងផ្នែកទទួលទិញចូលនូវទូរស័ព្ទ ឬ កំព្យូទ័រ បេីបានឃេីញដូចភិនភាគខាងលេី មេត្តាជួយផ្តល់ដំណឹងអោយមកនាងខ្ញុំផង ដេីម្បីខ្ញុំទទួលទិញយកវិញ។

បញ្ជាក់ៈ (មិនមានបំណងរករឿង ចាប់ចងអីទៅអ្នកលួចទេ ចង់បានតែឯកសារមកវិញប៉ុណ្ណោះ)

☎️ទំនាក់ទំនងទរសព្ទ 0964314324 / 085823241

✔️សូមបងប្អូនមេត្តាជួយshareបន្តផង


ម្ចាស់គណនីហ្វេសប៊ុកបានបន្ថែមទៀតថា "កូនខ្ញុំពិតជាត្រូវការឯកសារទាំងនោះណាស់ ព្រោះជាឯកសារដែលត្រូវប្រលងប៉ុន្មានថ្ងៃខាងមុខ" ។


មានវិដេអូ៖



ប្រភព៖​ សុខ ជា