ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ទាញកាំបិតដេញកាប់ឪពុកម្តាយផ្អេីលពេញអ្នកភូមិ ព្រោះខឹងសុំលុយទិញថ្នាំញៀនជក់មិនបាន កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

បុរសបង្កហេតុខាងលេីមានឈ្មោះ សុវណ្ណរិទ្ធ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។
បើតាមសម្តីឪពុកម្តាយបុរសបង្កហេតុខាងលេីបានឲ្យដឹងថា កូនរបស់គាត់មួយថ្ងៃៗមិនដែលធ្វេីការងារអីទេ ដឹងតែសុំលុយយកទៅទិញថ្នាំញៀនជក់ លុះនៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ក៏សុំលុយដេីម្បីយកទៅទិញថ្នាំញៀនជក់ តែរូបគាត់មិនឲ្យធ្វេីឲ្យគេខឹងទាញកាំបិតដេញកាប់ពួកគាត់ផ្អេីលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍តែជនសង្ស័យគេចខ្លួនបាត់។

លុះមកដល់ព្រឹកថ្ងៃទី២៦ នេះ បុរសខាងលេីបានចូលផ្ទះវិញ ទេីបឪពុកម្ដាយរាយការណ៍ទៅនគរបាលចុះមកឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន បុរសសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីសាកសួរ៕