នេះយោងតាមប្រភពគណនីហ្វេសប៊ុកបងប្រុសម្នាក់មានឈ្មោះ ធន ម៉េងហ៊ាង បានបង្ហោះរឿងរ៉ាវ ទាក់ទងនឹងលោកតាវ័យ៦៣ឆ្នាំម្នាក់ មកពីខេត្តបម្រុងមកលេងកូន ស្រាប់តែបានវង្វេងរកកន្លែងកូនប្រុសមិនឃេីញ៕
ខាងក្រោមនេះជាការរៀបរាប់របស់បងប្រុស ធន ម៉េងហ៊ាង ដោយសរសេរថា:(សូមជួយស៊ែរផងបងប្អូន និង បន្តរជួយផ្សព្វផ្សាយពត៍មាននេះផង នៅវេលាម៉ោងប្រហែល ២: ០០ រសៀលនេះ មានលោកអ៊ំុប្រុសឈ្មោះ គឹម ម៉ាន់ អាយុ ៦៣ ឆ្នាំ ផ្ទះគាត់នៅ ភូមីពន្លៃ ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានមកលេងកូនប្រុសគាត់នៅភ្នំពេញ ហើយកូនប្រុសគាត់ឈ្មោះ ( គឹម ទ្រី ជានគរបាលខណ្ឌដូនពេញ ) ដោយសារលោកអ៊ំុរកកន្លែងធ្វើការរបស់កូនប្រុសលោកអ៊ំុមិនឃើញ គាត់បានដើរចូលមកក្នុងបរិវេណមហាវិទ្យាល័យទន្តវទនសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គាត់គិតថាៈ នេះជាកន្លែងធ្វើការរបស់កូនប្រុសគាត់ ។ ដូច្នេះបើបងប្រុស គឺម ទ្រី ឬសាច់ញាតិរបស់លោកអ៊ំុបានជ្រាប សូមមកទទួលយកអ៊ំុប្រុស ។ សូមអរគុណ)


