រំភើបណាស់...ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្តព្រះសីហនុ លោកឧកញ៉ាទៀ វិចិត្របានឧបត្ថម្ភ គ្រែពេទ្យចំនួន៥០គ្រែ និងថវិកាចំនួន ...
-

ខេត្តព្រះសីហនុ៖ នៅក្នុងប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងអាគារបាក់រលំនៅក្រុងព្រះសីហនុកាលពីពេលថ្មីកន្លងទៅនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្តព្រះសីហនុ លោកឧកញ៉ាទៀ វិចិត្របានឧបត្ថម្ភ គ្រែពេទ្យចំនួន៥០គ្រែ និងថវិកាចំនួន ១២.៣៤០ដុល្លា សម្រាប់ការដោះស្រាយទូទៅ ។ 


សូមបញ្ជាក់ថា មានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគថវិកា សម្ភារៈនិងកម្លាំងកាយចិត្ត តាមការអំពាវនាវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដើម្បីជួយជនរងគ្រោះ ក្នុងនោះជនរងគ្រោះដែលរងរបួស និងគ្រួសារជនរងគ្រោះដែលទទួលមរណភាព បានទទួលជំនួយទាំងអស់នេះជាបន្តបន្ទាប់៕


ប្រភព៖ Huy Bunleng