កំដាច់ចិត្តអី ជួយស៊ែរផង ! ខ្លួនពិការហើយ ត្រូវបង វៃ ធ្វើបាប រាល់ថ្ងៃស្ទើរស្លាប់....(មានវីដេអូ)
-

ហ្វេសប៊ុក ៖ នៅក្នុងពេលថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែបែកធ្លាយវីដេអូមួយឃ្លីប បានបង្ហាញពីក្តីរងទុកវេទនារបស់ ប្អូនប្រុសពិការម្នាក់ដែលត្រូវបងវាយធ្វើបាបជារៀងរាល់ថ្ងៃ គ្មានប្រណីដៃទោះបីជាគ្នាជាជនពិការក៏ដោយ។

យោងទៅតាមគណីហ្វេសប៊ុកមួយដែលមានឈ្មោះថា សកម្មជន ហ្វេសប៊ុក បានធ្វើការលើកឡើងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា "#មើលហើយអាណិតចង់ខ្លោចចិត្ត!!!#សូមលោកអភិបាលខណ្ឌពោធិ៍សែនជ័យជួយមើលករណីនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលោកបានប្រាប់យើងខ្ញុំជាសកម្មជនហ្វេសប៊ុកឲ្យបានដឹងថា មានករណីបងបានវាយធ្វើបាបប្អូនបង្កើតជាជនពិការយ៉ាងសាហាវព្រៃផ្សៃ សឹងរាល់ថ្ងៃ..មើលទៅគួរឲ្យអាណោចអាធ័មណាស់នៅខាងត្បូងរង្វង់មូលចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។"។ សូមទស្សនាវិដេអូខាងក្រោម៖